ឯកឧត្តមអ៊ុំ រាត្រី អមដំណើលោកជំទាវ ឱ វណ្ណឌីន នាំអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ចែកជូនលោកតាលោកយាយដែមានអាយុលើស១០០ឆ្នាំ
បន្ទាយមានជ័យ÷
ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១
ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានអមដំណើរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល
និងជាប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ19ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនលោកយាយ លោកតាមានអាយុលើសពី១០០ ឆ្នាំ
ហើយ បានស្មគ្រ័ចិត្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងខេត្តបន្ទាយមានជ័យ ចំនួន ៦នាក់ ។
អំណោយផ្តល់ជូនលោកតា លោកយា ក្នុងមួយនាក់ៗទទួលបាន
ថវិកា ៣ ០០០ ០០០ រៀល
-អង្ករ១០០គក
-មី១០កេស
-ត្រីខ១កេស
-ប្រេងឆា៨លីត្រ
-ទឹកសុទ្ធវីតាល់២កេស
-ទឹកត្រី២យួរ
-ទឹកស៊ីអ៊ីវ២យួរ ។