ឯកឧត្តម អ៊ុំ រាត្រី ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត
ឯកឧត្តម ហ៊ូ ប៊ុនហេង ទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន
ឯកឧត្តម ម៉ាតាំង មាំងឌីយ៉ូ ទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី
កែ គឹមយ៉ាន បាននាំយកឡាបូលាងដៃ ម៉ាសុីនបាញកកម្ដៅ សាប៊ូលាងដៃ ជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ឡាបូលាងដៃទៅបំពាក់តាមសាលារៀនទូទាំងខេត្តសំរាប់សិស្ស និងលោកគ្រូ អ្នកគ្រូលាងសំអាតដៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជម្ងឺ Covid-19 សរុបទូទាំងខេត្ត ប្រមាណ ២១២ សាលារៀន

រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានបន្តផ្តល់ជូននៅស្រុកមង្គលបូរី ស្វាយចេក និងស្រុកថ្មពួក ។ជាមួយគ្នាហើយក៍បានផ្តល់ម៉ាសុីនវាសកំដៅ និងសាប៊ូលាងដៃ ដល់ការិយាល័យអប់រំ យុវជន និងកីឡាទាំង៩ក្រុង/ស្រុកក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានឧបត្ថម្ភសម្ភារៈមួយចំនួន ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងសិស្សានុសិស្ស ក្នុងដំណាក់កាលបើក សាលារៀនឡើងវិញមានដូចខាងក្រោម៖
-ម៉ាស់ចំនួន ៧០០ ០០០ ម៉ាស់
-ម៉ាស៊ីនវាសកំដៅ ចំនួន ១០០០ គ្រឿង
-ឡាបូលាងដៃ ចំនួន ២១២ គ្រឿង
-សាប៊ូលាងដៃ១០០០០ដុំ ។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed