បន្ទាយមាជ័យ÷ព្រឹក ថ្ងែសុក្រ១២រោចខែពិសាខឆ្នាំខាលចត្វាស៏កពុទ្ធសករាជ២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២
ឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិង ប្រគល់នូវសេចក្តីសម្រេចស្ដីពីការទទួលស្គាល់ក្នុងការគ្រប់គ្រងកាន់កាប់ដីជូនប្រជាពលរដ្ឋចំនួន៤០២គ្រួសារដែលបានព្រមព្រៀងបញ្ចប់ទំនាស់ជាមួយសហគមន៍អភិវឌ្ឍកសិកម្មជាតិដែលមានទីតាំងស្ថិតនៅភូមិចាន់គីរីនឹងភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរក៏មានការចូលរួម លោកង៉ោម៉េងជ្រួញអភិបាលរងខេត្តលោកគាតហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតលោកភោក លន ចៅសង្កាត់ប៉ោយប៉ែតលោកស្រិលអិុនចៅសង្កាត់ផ្សារកណ្ដាល មន្រ្តីគ្រប់ស្ថាប័នក្រុងប៉ោយប៉ែតនិងប្រជាការពារ។
ក្នុងឪកាសនោះដែរឯកឧត្តមបានមានប្រសាសន័ផ្តាំផ្ញើរឲ្យយបងប្អូនទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាហើយឯកឧត្តមបានបន្តទៀតថាមានតែគណបក្សប្រជាជនតែមួយគត់ដែលបានជួយយើងឲ្យរួចផុតពីររបបផ្តាច់ការប្រល័យពូជសាសន៍ខ្មែរក្រហម ។
ហើយឯកឧត្តមក៏បានបញ្ជាក់ទៀតថាប្រទេសយើងរីកចម្រើនមកដល់សព្វថ្ងៃនេះគឺសុទ្ធតែជាស្នាដៃរបស់គណបក្សប្រជាជនតែមួយគត់ហើយសូមបងប្អូនប្រជាពលរដ្ឋកុំជឿនៅសំឡេងឃោសនារបស់គណបក្សផ្សេង។
រាល់សមិទ្ធិផលផ្សេងៗវត្តតារ៉ាមសាលារៀនមន្ទីពេទ្យផ្លូវថ្នល់ស្ពានស្ពានអាកាសសុខសិនតែជាសមិទ្ធផលរបស់គណបក្សប្រជាជន
ហើយយើងបន្តបោះឆ្នោតឃុំសង្កាត់ជូនគណបក្សប្រជាជនដើម្បីបន្តនូវការអភិវឌ្ឍភូមិឃុំឲ្យរីកចម្រើនជាបន្តទៀត៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed