តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ បានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនអាជីវករផ្សារធំតាកែវ ដែលបាននាំគ្នាមកតវ៉ាស្នើសុំរដ្ឋបាលខេត្ត ជួយអន្តរាគមន៍លុបចោលគម្រោងសាងសង់ផ្សារធំតាកែវថ្មី។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានទទួលយក និង ស្ដាប់តាម សំណូមពររបស់អាជីវករ ដោយ ឯកឧត្តមអភិបាល បញ្ជាអោយខាងរដ្ឋបាល សាលាខេត្ត ចេញលិខិត ផ្លូវការមួយ បញ្ជាក់ពីការសម្រេចផ្អាកគម្រោងការសាងសង់ និងជួសជុលផ្សារតាកែវផងដែរ។

នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា ផ្អែកតាមការស្នើសុំរបស់បងប្អូនអាជីវករលក់ដូរ ក្នុងផ្សារតាកែវ ដែលបានសុំតវ៉ាមិនឲ្យមានការសាងសង់ចំនួនតូបបន្ថែមក្នុងផ្សារតាកែវទេ។ រដ្ឋបាលខេត្ត នឹងធ្វើសំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្អាកការសាងសង់ និងជួសជុលផ្សារ តាកែវ ទៅតាមសំណូមពររបស់បងប្អូនអាជីវករផ្សារតាកែវ។

គួបញ្ជាក់ថា ផ្សារធំតាកែវដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ត្រូវបានក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្តុកាលពីថ្ងៃទី ៨ ខែ វិឆ្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ បានសម្រេចករណីសំណើរ សុំវិនិយោគ សាងសង់ផ្សារតាកែវ មួយផ្នែកនៅ កន្លែងលក់ត្រី បន្លែ ដោយចំណាយទុនវិនិយោគប្រមាណ ២លានដុល្លា៕

By pcs

Leave a Reply

Your email address will not be published.

You missed