នៅព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបេីកសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ព្រមទាំងពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ចំនួន ០៥គ្រឿង ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប មន្ទីរពេទ្យបង្អែកខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ​ និងរថយន្តដឹកវ៉ាក់សាំង ចំនួន ០១គ្រឿង ជូន​ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ​ ដែលរៀបចំធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាភិបាលខេត្តសៀមរាប ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងលោក លោកស្រី ភ្ញៀវជាតិ-អន្ដរជាតិ។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *