ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រក
នារសៀលថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងទិសដៅការងារសម្រាប់ខែវិច្ឆិកា របស់នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្ដរជាតិ ដោយមានការចូលរួមពីលោកស្រីប្រធាននាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ/ស្តីទី អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីជំនាញទាំងអស់ នៃនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្ដរជាតិ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ និងតម្រង់ទិសការងារមួយចំនួនសម្រាប់អនុវត្តនៅក្នុងខែបន្ទាប់។ កិច្ចប្រជុំបានប្រព្រឹត្ដទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕







