ដេីម្បី​ជួយ​ដោះ​ស្រាយ​ការ​លំបាក​ និង​បង្ករលក្ខណងាយ​ស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ខេត្ត​ ចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងសហការី រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ បានបន្តនាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ចំនួនពីរភូមិ គឺភូមិចន្លុះចំនួន​ ១០​ គ្រួសារ​ និងភូមិពន្លាជ័យចំនួន​ ៥​ គ្រួសារ​ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិចន្លុះ​ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា ព្រម​ជាមួយ​នោះ​សម្តេច​តេជោ​ បាន​ផ្តាំ​ផ្ញើ​នូវ​ការ​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​សូម​បាន​ប្រកបដោយ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​ មាន​សុខភាព​ល្អ​ និង​បន្ត​រួម​គ្នា​ថែរក្សា​សុខសន្តិភាព​ ដេីម្បី​ប្រទេស​ជាតិ​យើង​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​រុងរឿង​បន្ថែម​ទៀត​ ។
នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ឧត្ដមសេនីយ៍​ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ចំពោះ​កូនចៅតូចៗខ្លាច​លង់​ទឹក​ដោយ​ប្រការ​ផ្សេងៗ​ ដោយរដូវវស្សានេះជំនន់ទឹកភ្លៀងកំពុងជន់លិចនៅកន្លែងមួយចំនួន ជា​មួយ​នេះ​ផងដែរ​ត្រូវចេះអនាម័យដើម្បីសុខភាពរបស់ក្រុមគ្រួសារនីមួយៗ​ និង​ត្រូវ​ខិត​ខំប្រកប​មុខ​របរ​រក​ទទួល​ទាន​ដោយ​សុច្ចរិត​ទៀង​ត្រង់​ ស្របតាម​ច្បាប់​ របស់​រដ្ឋ​ និង​ត្រូវ​ចូល​រួម​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលនយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​ ។
ក្នុងរដូវ​ កាន់បិណ្ឌ​ និង​បុណ្យភ្ជុំបិណ្ឌនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុនបាននាំយកនូវអំណោយរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភ​ជូន​គាត់​ដោយក្នុងមួយគ្រួសារទទួលបាននូវ ៖ អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេស ត្រីខចំនួន១យួរ និងថវិកាមួយចំនួនដេីម្បី​ប្រជាពលរដ្ឋ​យើងបាន​ដោះ​ស្រាយ​ការ​លំបាក​ខ្វះ​ខាត​ប្រចាំថ្ងៃ​ និង​​មាន​លទ្ធភាព​បាន​ធ្វើ​បុណ្យទាន​ផងដែរ​ ៕

By pcs

Leave a Reply

Your email address will not be published.

You missed