(ភ្នំពេញ)៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជេីងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង មេបញ្ជាការវរសេនាធំប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន នៅទីបញ្ជាការកងពលតូចលេខ៧០។

ក្នុងឱកាសនោះដែរ មេបញ្ជាការកងពល៧០ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជេីញរបស់ ឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង ដែលបានមកបំពេញទស្សនកិច្ចនៅកងពលតូចលេខ៧០។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់នូវ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយតទៅអនាគតនឹងបន្តពង្រឹងពង្រីកប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ យូរអង្វែង ដើម្បីភាពសុខដុមប្រទេសទាំងពីរ។

ជាការឆ្លេីយតប ឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង បានថ្លែងអំណរគុណចំពោះមេបញ្ជាការកងពល ដែលបានទទួលលោក និងសហការី យ៉ាកក់ក្តៅព្រមទាំងបានលើកបង្ហាញពីចំណងទាក់ទងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំទ្វេដង៕

By pcs

Leave a Reply

Your email address will not be published.