ឥណ្ឌា ៖ ស្រប​ពេល​ករណី​ឆ្លង និង​ស្លា​.​ប់​ដោយ​កូ​វី​ដ​១៩ កំពុង​កើនឡើង​ឥត​ឈប់​ឈរ​នៅ​ទូ​ទាំង​ប្រទេស​ឥណ្ឌា​។ ប៉ុន្តែ​ការ​រំលោ.ភ​បំពាន​ដ៏​ធំ​មួយ បាន​កើតឡើង​នៅ​ភូមិ Navapura ក្នុង​ទីក្រុង Sanand ស្រុក Ahmedabad នៃ​រដ្ឋ Gujarat កាលពី​ថ្ងៃ​ទី​៤ ខែឧសភា កន្លង​ទៅ​។

យោង​តាម​របាយការណ៍​ពី​ទូរទស្សន៍ NDTV បានឱ្យ​ដឹង​ថា ប្រជាជន​ឥណ្ឌា​រាប់​ពាន់​នាក់ ភាគច្រើន​ជា​ស្ត្រី​បាន​ចូលរួម​ពិធី​បែប​សាសនា ដើម្បី​ថ្វាយ​ទឹក​ដល់​ព្រះ​ជា​ម្ចាស់​នៅ​ឯ​ប្រាសាទ Baliyadev​។

ការ​ប្រមូលផ្តុំ​ហ្វូង​មនុស្ស​ដ៏​ធំ​នេះ បាន​កើតឡើង​បន្ទាប់​ពី​មានការ​អះអាង​ពី​បុព្វ​ជិត​ក្នុង​តំបន់​នោះ​ថា កូ​វី​ដ​១៩​ដែល​កំពុង​កើតឡើង​ក្នុង​ប្រទេស​ឥណ្ឌា គឺ​ដោយសារ​តែ​កំហឹង​របស់​ព្រះ​ជា​ម្ចាស់​។

គេ​សង្កេត​ឃើញ​ថា អ្នក​ដែល​ចូលរួម​ក្នុង​ពិធី​នេះ ភាគច្រើន​ពុំ​បាន​ពាក់​ម៉ាស់​ការពារ​នោះ​ឡើយ​។ ខណៈ​ប្រជាជន​ឥណ្ឌា​ផ្ទុះ​ការ​ខឹងសម្បារ ព្រមទាំង​រិះគន់​អាជ្ញាធរ​ដែល​បណ្តោយ​ឱ្យ​ពិធី​នេះ​កើតឡើង​។ ស្រប​ពេល​ដែល​ប្រទេស​កំពុង​ជួប​ទុក្ខ​ធ្ងន់ អំឡុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩​។

ដោយឡែក​យោង​តាម​របាយការណ៍​ពី​ប៉ូ​លី​ស ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ Navapura ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​រឿង​នេះ​បានឱ្យ​ដឹង​ថា ជាបឋម​ប៉ូ​លី​សបាន​ចាត់វិធានការ​លើ​មនុស្ស​ចំនួន ២៣​នាក់​រួម​ទាំង​មេ​ភូមិ​ផង​ដែរ​។ លើស​ពី​នេះ​ទៀត សកម្មភាព​ដូច​គ្នា ក៏​នឹង​ត្រូវធ្វើ​លើ​អ្នក​រៀបចំ​កម្មវិធី​ប្រមូលផ្ដុំ​ខាង​សាសនា​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Republic World)

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed