អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹ ថាបញ្ហាសញ្ញាបត្រ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដាសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។

លោក Chad Roedemeier បានបញ្ជាក់ថាស្ថានទូតមិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលារបស់អាមេរិកនោះទេ តែលោកថាករណីសញ្ញាបត្ររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានសាលា West Point បកស្រាយរួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ដែលពេលនោះប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៅសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point លោក Christopher Ophardt បានបញ្ជាក់កាលពីខែតុលា ឆ្នាំ២០១៩ថា ការអនុញ្ញាតដល់សិស្សអន្តរជាតិបានមកសិក្សានៅសាលាបណ្ឌិតសភាអាមេរិក West Point គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិអាមេរិក។ ហើយរបៀបនៃជ្រើសរើស ការសិក្សា និងបណ្ដុះបណ្ដាលយោធាគឺដូចគ្នាទៅនឹងសិស្សជនជាតិអាមេរិកដូចគ្នា។ គ្មានការបែងចែកសិស្សកម្រិត២ ឬសិស្សទទួលបានការយោគយល់នោះទេ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *