ខេត្តស្ទឹងត្រែង ៖ គិតត្រឹមរសៀលនេះ អ្នកទោស៣នាក់ ក្នុងចំណោម៧នាក់ ដែលទម្លាយរបងថ្មគុក នៅខេត្តស្ទឹងត្រែង ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន មកវិញ៣នាក់ហើយ នៅសល់៤នាក់ទៀត
ក្នុងចំណោម៧នាក់ ហែកគុករត់ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ខណៈអ្នកទោស៤នាក់ផ្សេងទៀត ដែលរត់ចេញពី ពន្ធនាគារ ខេត្តស្ទឹងត្រែង ខណៈសមត្ថកិច្ច កំពុងបន្ដស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនយ៉ាងយកចិត្តទុកដាក់បន្តទៀតអ្នកទោសដែលសមត្ថកិច្ច តាមចាប់ខ្លួនបាន នៅថ្ងៃទី ១០ ខែវិច្ឆិកានេះ
ទី១ ឈ្មោះភិត ងិន អត្តលេខ ST ០០២១១៩ ឆ្នាំកំណើត ១៩៨១ បទល្មើសជួញដូរខុសច្បាប់នូវសារធាតុញៀន។
ទី២ ឈ្មោះ វ៉ាន់ ភូ អត្តលេខ ST ០០២១១៥៣ ឆ្នាំកំណើត១៩៩៣ បទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ដោយឡែកអ្នកទោសម្នាក់ទៀត ឈ្មោះ ទូច វ៉ាត អត្ថលេខST ០០១៧៣២ កើតនៅឆ្នាំ១៩៨១ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ច ចាប់បាន តាំងពីល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា នៅចំណុចវាលស្រែ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។
គួររំលឹកផងដែរថា នៅវេលាម៉ោង ៣ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទោសចំនួន ៧នាក់ បានទម្លុះរបងថ្ម រត់គេចខ្លួនពី ពន្ធនាគារខេត្តស្ទឹងត្រែង ។
លោក ឈុន តារា បានឲ្យដឹងថា ក្នុងចំណោមអ្នកទោសទាំង ៧នាក់ នោះមានម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ទោសអស់មួយជីវិត និងម្នាក់ទៀត ជាប់ទោសពី បទប្លន់ ឬលួចមានស្ថានទម្ងន់ទោស៕