ស្ទឹងត្រែង៖ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តស្ទឹងត្រែងដាក់កម្លាំងជាច្រើនស្ថាប័នតាមចាប់អ្នកទោសចំនួន៧នាក់ដែលរត់ចេញពីក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេខ្លោងជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងទៀតបាននាំគ្នាប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុងរួចបន្តយកត្រសេះ និងដុំឈើបុកទម្លុះរបងថ្មគេចខ្លួនបាត់អស់។ គណៈមន្ត្រីពន្ធនាគារយាមការពារឃើញក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ដេញចាប់ តែចាប់ពុំបាន បង្កឲ្យមានការភ្ញាក់ផ្អេីល អ្នកទោសទាំងនោះបានជាប់ចោទពីបទជួញដូរគ្រឿងញៀននិងករណីផ្សេងទៀតភាគច្រេីនជាជនជាតិឡាវនិងខ្មែរ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed