បន្ទាយមានជ័យ÷លោក ឧត្តមសេនីយ៍បោន ប៊ិនមេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ករណីផ្ទុះអាវុធនៅប៉ោយប៉ែតមុននេះ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុមនិងក្រុមកាងជនជាតិថៃដែលបង្ករការអុកឡុកបង្កបញ្ហាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។ហេតុការនេះបានកើតឡើងនៅវេលាម៉ោងជិត១២យប់រំលងអាធ្រាត្រ នាថ្ងៃទី២០ វិច្ឆិកា ២០២១ នៅចំណុចផ្សាររាត្រីទឹកពុះស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមបង្កទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលអោយកម្លាំងអាវុធហត្ថរងរបួស៣នាក់ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្កបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់ស្ថានការណ៍ ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនក្រុមបង្កទាំងនេះបាន១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកក្រុមបង្កបញ្ហាបន្តបន្ទាប់ទៀត ។

កម្លាំងសមត្ថកិច្ចដែលរងរបួសត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ចំពោះសាច់រឿងលម្អិតនឹងជម្រាបជូនតាមក្រោយបន្តទៀត។មតិពលរដ្ឋមួយចំនួន បានដាក់សំនួរសួរថា តើក្រុមបង្កជាជនជាតិថៃនោះ ចូលមកទឹកដីកម្ពុជាតាមរបៀបណា ច្រកទ្វារព្រំដែនអន្តរជាតិ បានបិទទ្វារជាយូឆ្នាំមកហើយ សូមបញ្ជាក់ថា តាំងពីការផ្ទុះជំងឺCOVID_១៩ មកម្លេះ ហើយជនជនជាតិថៃ ឥណ្ឌូនេស៊ីនឹងចិន ដែលជាបុគ្គលិកក្រុមហ៊ុនកាសុីណូ ក៍បានវេចប្រវិចចាកចេញពីកម្ពុជាអស់ផងដែរ ចុះហេតុអ្វីបានជាជនជាតិថៃចូលមកផឹកសុីក្នុងទឹកដីកម្ពុជាដោយសេរី ហើយបង្កលក្ខណអុកឡុកបែបនេះទៅវិញ៕

By pcs

Leave a Reply

Your email address will not be published.

You missed