រាជធានី÷ចរាចរណ៍និងទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅតាមច្រកចេញចូលទាំង៦ច្រកក្នុងរាជធានីភ្នំពេញ ដើម្បីកុំឱ្យមានការដឹកសំពីង សំពោង ផ្ទុកមនុស្សលើស ចំណុះ និងជាពិសេសនោះគឺអនុវត្តវិធានការសុខាភិបាល ដោយត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ។

ថ្លែងក្នុងសន្និសីទស្តីពីវិធាន ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងវិធានការទប់ ស្កាត់ការរីករាលដាលឆ្លង COVID-19 ក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី០៤ ខែ តុលា ឆ្នាំ ២០២១ នាសាលារាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធា នីភ្នំពេញ បានមានប្រសាសន៍ថា កម្លំាងសមត្ថកិច្ចនគរបាលចរាចរណ៍បានដាក់ពង្រាយនៅតាមច្រកចេញចូលក្នុងរាជ ធានីភ្នំពេញ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ និងការត្រួតពិនិត្យវិធានសុខា ភិបាល ក្នុងគោលដៅទប់ ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ។

លោកបានបន្តទៀតថា អ្នក ធ្វើដំណើរទាំងអស់ទាំងម៉ូតូ និងរថយន្ត រថយតាក់ស៊ី គឺតម្រូវឱ្យពាក់ម៉ាស់ទំាងអស់គ្នា ចំណែករថយន្តវិញគឺមិនអនុ ញ្ញាតឱ្យផ្ទុកលើកចំណុះឡើយ ហើយត្រូវតែរក្សាគម្លាតសុវត្ថិ ភាព ចំហកញ្ចក់រថយន្ត បាញ់អាល់កុលសម្លាប់មេរោគជា ដើម។ លោកបន្តថា ការពង្រឹងវិធានការត្រួតពិនិត្យនេះ គឺដើម្បីធានាសុវត្ថិភាពនៅតាមដងផ្លូវទាំងអស់គ្នាទាំងអ្នក បើកបរ និងអ្នករួមដំណើរ ខណៈក្នុងរដូវបុណ្យភ្ជុំម្តងៗស្ថានភាពចរាចរណ៍មានភាពមមាញឹកខ្លំាង ហើយបង្កឱ្យមានគ្រោះថ្នាក់ស្លាប់និងរង គ្រោះជាច្រើនករណី។ « អ៊ីចឹងគ្រប់ច្រក ចេញនៅរាជធានីភ្នំពេញត្រូវបានត្រួតពិនិត្យ ទាំងចេញពីរាជធានីភ្នំពេញ ក៏ដូចជាចូល ក្នុងរាជធានីភ្នំពេញ គឺមិនអនុ ញ្ញាតឱ្យផ្ទុកលើសចំណុះ មិនពាក់ម៉ាស់នោះទេ បើមិនគោរពទៅតាមវិធាននេះសមត្ថ កិច្ចនិងអនុវត្តទៅតាមវិធានសុខាភិបាលយ៉ាងតឹងរ៉ឹងបំផុត គឺផាកពិន័យទៅតាមផ្លូវច្បាប់ » ។ លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត ក៏ដូចជាធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋាននានាតាមបណ្តាខេត្ត ត្រូវយកចិត្តទុក ដាក់ឱ្យបានខ្ពស់ចំពោះការ គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវគោរពនូវភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ គោរពនូវគំនូសចរាចរណ៍ដើម្បីធានាបានសុវត្ថិភាពទំាងអស់គ្នានៅតាមដងផ្លូវ។ លោក ចេង សុខមាន មា្ចស់រថយន្តឈ្នូលពីភ្នំពេញទៅខេត្តកំពង់ចាមបានឱ្យដឹងថា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះរថយន្តរបស់លោកមិនដឹកសំពីងសំពោងឡើយហើយគោរពតាមភ្លើងសញ្ញាចរាចរណ៍និងបើកបរគោរព ច្បាប់ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ។ លោកបានបន្តថា បន្ថែមពីនេះលោកបានគោរពទៅ តាមវិធានការសុខាភិបាលយ៉ាងល្អប្រសើរ ដោយដឹក ជញ្ជូនមនុស្សក្នុងចំនួនមាន កំណត់ដោយមិនចង្អៀត ដោយបើកកញ្ចក់ឱ្យមានខ្យល់ចេញចូល បាញ់អាល់កុល និង តម្រូវឱ្យអ្នកធ្វើដំណើរពាក់ម៉ាស់ដើម្បីការពារពីការឆ្លងជំងឺកូវីដ១៩។ «សម្រាប់ខ្ញុំអ្នករត់ តាក់ស៊ីត្រៀមដូចជាអាល់កុលរក្សាគម្លាតមិនដាក់ភ្ញៀវច្រើន ពេកដាក់ម៉ាល្មមដើម្បីការពារពីការឆ្លងជំងឺកូវីដ១៩ ហើយការបើកបររបស់ខ្ញុំបានគោរព ច្បាប់និងពាក់ខ្សែក្រវាត់មិនល្មើសនឹងភ្លើងសញ្ញាមិនឱ្យលើសល្បឿន ចំពោះតម្លៃវិញធម្មតាមិនមានឡើងថ្លៃទេ ពីព្រោះអីបងប្អូនកម្មកររោង ចក្រពួកគាត់ក៏ពិបាករកស៊ីហើយយើងអ្នកតាក់ស៊ីក៏មិនអាចដំឡើងថ្លៃកាត់ថ្លៃគាត់បានទេនិយាយរួមតម្លៃធម្មតាទេ»។ ចំណែកឯបងស្រី ជា រតនា អ្នកធ្វើដំណើរទៅលេងស្រុក កំណើតនៅខេត្តកំពង់ចាមបានឱ្យដឹងដែរថា បើទោះបីជាតាក់ស៊ីបានគោរពនូវវិធានការសុខាភិបាលបានល្អយ៉ាងណាក្តី ក៏រូបបងស្រីផ្ទាល់នៅតែប្រកាន់ខ្ជាប់នូវវិធានការពារដូចជាពាក់ម៉ាស់និងបាញ់អាល់កុល ហើយមិនអង្គុយប្រជ្រៀតគ្នាទេ ដោយអង្គុយឃ្លាតពីគ្នាផងដែរ។ (សំឡេង)«និយាយជារួមទៅដោយសារខ្ញុំអត់មានការទៅ ដើរលេងឬក៏ការជួបជុំ ដោយ សារខ្ញុំទៅនេះមានឡានតាក់ ស៊ីជាអ្នកស្គាល់គ្នាហើយខ្ញុំជិះនេះក៏រក្សាគម្លាតពីគ្នា ហើយពួកខ្ញុំក៏មានការត្រៀមនៅអាល់កុលបាញ់ ការពាក់ម៉ាស់ជាដើម»។ សូមបញ្ជាក់ថា ក្នុងអំឡុង ពេលឈប់សម្រាកនៃពិធី បុណ្យភ្ជុំបិណ្ឌ ៣ ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែតុលា ឆ្នាំ២០២១ នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា បានណែនាំ ក្រសួង-ស្ថាប័នមាន សមត្ថកិច្ច ព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ត្រួត ពិនិត្យឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិ បាល ជាពិសេសវិធានការ “៣កុំ ៣ការពារ” ព្រមទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ដែលចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងអំឡុងពេលធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយធ្វើដំណើររួម និងក្នុងអំឡុងពេលនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed