អាជ្ញាធរក្រុងប៉ោយ ប៉ែតខិតខំយ៉ាងយកចិត្តទុកដាក់រៀបចំដាក់លូបង្ហូរទឹកតាមភូមិជាបណ្តើៗហើយនៅ ចុងឆ្នាំ2021នេះ
ដោយមានការចង្អុល បង្ហាញបញ្ហាញទឹកដែលស្ទះតាមភូមិកន្លងមក ទើបលោកគាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយ ប៉ែតសំរេចប្រគលការងារកាយប្រឡាយដាក់លូនៅភូមិប្រជាធម្មជូនក្រុមការងារតាមសង្កាត់និងភូមិធ្វើការសំរបសំរួលជាមួយប្រជាពលរដ្ឋធ្វើការ សហការណ៍ជាមួយ ក្រុមហ៊ុន ដើម្បី កាយដាក់ លូរបង្ហូរទឹក ដែលកកស្ទះកាលពីពេលកន្លងមកនោះ។ ជាក់ស្តែងដូចនៅភូមិប្រជាធម្មលិច និងភូមិមិត្តភាពបានដាក់លូស្របតាម ផ្លូវបេតុងដែលមានប្រវែងជិតដល់១០០០ម៉ែត្រ
រួចហើយ និងមួយខ្សែទៀតចាប់ពីជ្រុងកែងមណ្ឌល3និងមណ្ឌល6
បានជាង300ម៉ែត្រ បន្ថែមទៀត ប៉ុន្តែនៅសល់ប៉ុន្មានក្រុមហ៊ុនផ្អាកសិន
ដោយសាតែមិនទាន់ចចារ ត្រូវរូវជាមួយប្រជាពលរដ្ឋ ទើបក្រុមហ៊ុនផ្អាកមួយរយះសិន។
រហូដល់ថ្ងៃទី១២ ខែតុលាឆ្នាំ២0២១ បន្ទាប់ពីរក្រុមហ៊ុនម៉ៅការរបស់លោកយ៉ុង ប៊ុនធឿន មកកាយដាក់លូនៅផ្លូវកែងមណ្ឌល6និងកែងមន្ទីរពេទ្យបង្អែកទើប្រធានក្វុមហ៊ុនមៅការកាយដាក់លូបង្ហើបរឿងផ្អាកពីការដាក់លូនៅផ្លូវទី2នោះអោយសារព័ត៌មានបញ្ចសីលា បានដឹងកាលពីថ្ងៃនោះថា
ក្រុមហ៊ុនផ្អាកធ្វើផ្លូវទី2នោះសិនដោយសារសំរបសំរួល មិនទាន់ត្រូវរ៉ូវ ជាមួយប្រជាពលរដ្ខនៅកន្លែងនោះ។ លោកយ៉ុង ប៊ុនធឿនប្រធានក្រុមហ៊ុន បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានបន្តទៀតថា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឌាន ជាពិសេសចូលរួមភិវឌ្ឍន៍ប្រទេសជាតិ ក្រុមហ៊ុនយើងខ្ញុំនិងធ្វើការសហការណ៍អោយបានល្អជាមួយបងប្អូនប្រជាពលរដ្ឋបន្តទៀត។ជាពិសេសក្រុមហ៊ុនក៍កំពុងសិក្សាទៅលើការចំណាយថវិកា របស់បងប្អូនដែលត្រូវបង់ថវិកាឱ្យក្រុមហ៊ុនដោយមានកំរិត តើពួកគាត់អាចបង់ភ្លាមៗឬកសំក្រុមហ៊ុនបង់រំលោះ។បើបង់ពេលក្រុមហ៊ុនធ្វើហើយភ្លាមគឹលូដែលបានដាក់នោះ1កង់40ដុល្លា តែបើសសិនសំក្រុមហ៊ុនបង់រំលោះ 1 កង់45ដុល្លា៕


