ខេត្តបន្ទាយមានជ័យ៖ ក្រោមការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជារទៅអធិការនគរបាលស្រុកមង្គលបូរី ចុះស្រាវជ្រាវ មុខសញ្ញាសកម្ម ពាក់ព័ន្ធករណីកំហែងយកទូរស័ព្ទរបស់ព្រះសង្ឃតាមទីវត្តអារាមផ្សេងៗ ពីគ្នា ក្នុងស្រុកមង្គលបូរី។

ក្នុងរយះពេល២ថ្ងៃ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ វេលាម៉ោង០៧និង០០នាទី ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំល្វា ស្រុកបវេល ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ធ្វើការសាកសួរ បានសារភាពថា ពិតជាបានប្រព្រឹត្តិ្តកំហែងយកទូរស័ព្ទពិតប្រាកដមែន។

ជនសង្ស័យមាន ១.ឈ្មោះ គ្រី ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ២.ឈ្មោះ ហ៊ាង ឆានុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរស្បែប្រើស ឃុំអំពឹលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ៣.ឈ្មោះ ឈុន សាវអិន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិម៉ាកឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

-វត្ថុតាងដកហូតមានៈ
១.ទូរសព្ទ០៣គ្រឿង
២.អាយផែត០១គ្រឿង
៣.កាំភ្លើងខ្លីបាញ់គ្រាប់កង់០១ដើម
៤.កាំបិតសាំម៉ូរ៉ៃ០១ដើម
៥.ថ្នាំញៀនចំនួន០៩កូនថង់(ម៉ាទឹកកក)
៦.កូនថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី៕

By pcs

Leave a Reply

Your email address will not be published.

You missed