ដោយពិនិត្យមើលឃើញពីភាពជាក់ស្ដែងខ្វះខាតអត្តខាត់ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាតាមទីវត្តអារាមនានា ហើយក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគក្នុងកាលៈទេសៈជំងឺកូវីដ19 ។អង្គការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់ថា FRA រស់នៅលើទឹកដីនៃកោះតៃវ៉ាន់ដែលមានលោកស្រី យុាំង អ៊ួយលីន បានធ្វើពិធីប្រគេនអង្ករចំនួន៤៤ តោននិងត្រីខចំនួន182 កេសធំតាមរយៈមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យដល់ព្រះសង្ឃចំនួន182វត្ត ដែលខ្វះខាតក្នុងខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី18 ខែតុលា ឆ្នាំ2021 នាបរិវេណវត្តចមសុទ្ធាវាសហៅវត្តស្វាយចាស់នាក្រុងសេរីសោភ័ណ។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ19 ក្នុងឆ្នាំ2021នេះអង្កា FRA បានជួយឧបត្ថម្ភផ្គត់ផ្គង់ដល់ព្រះសង្ឃតាមបណ្តាវត្តទូទាំងខេត្តចំនួនប្រាំលើករួចមកហើយ។ ដោយឡែកលើកនេះ បានប្រគេនអង្ករចំនួន44តោន និងត្រីខចំនួន 182កេសធំដោយគិតជាថវិកាសរុបចំនួន26270ដុល្លារសហរដ្ឋអាមេរិក។លោកបៀវ ថានបានបន្តថានៅក្នុងឆ្នាំ2021 អង្គការFRAបានជួយឧបត្ថម្ភជួសជុលអគារសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមដែលរងនូវការខូចខាតនិងគ្រោះធ្លាយដំបូល និងពិដានខាងលើ ប្រព័ន្ធភ្លើងប្រព័ន្ធទឹកលាបថ្នាំការក្នុងគិតជាថវិកាសរុបចំនួន12175 ដុល្លារសហរដ្ឋ ។លោកស្រី យុាំង អ៊ួយលីន នាយិកាអង្គការFRA បានមានប្រសាសន៍តាមវីដេអូអនឡាញពីទឹកដីនៃកោះតៃវ៉ាន់បញ្ជាក់ថា រាល់អំណោយទាំងនេះ គឺបានមកពីការចូលរួមបរិច្ចាគសទ្ធាជ្រះថ្លាពីប្រជាពលរដ្ឋសប្បុរសជននានាក្នុងទឹកដីនៃកោះតៃវ៉ាន់ដែលមានសន្ដានចិត្តអាណិតស្រឡាញ់មកលើប្រជាជនកម្ពុជាជាពិសេសព្រះអង្គតែម្ដង។


លោកស្រី រស់ សុផានី អភិបាលរងខេត្តតំណាងឲ្យឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍សម្ដែងនូវការកោតសរសើរនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកប្រទ័យនិងស្មារតីយកចិត្តទុកដាក់ចំពោះលោកស្រី យុាំង អ៊ួយលីន ដែលបានចូលរួមជួយកាត់បន្ថយនូវការលំបាកសម្រាប់ប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃ។ម្យ៉ាងវិញទៀតហើយក៏សូមអរគុណដល់ក្រុមការងារនៃអង្គការFRA ទាំងអស់ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកជំនួយមកជួយឧបត្ថម្ភដល់ព្រះសង្ឃតាមបណ្ដាវត្តនានានៅក្នុងខេត្តក៏ដូចជាប្រជាពលរដ្ឋទូទៅដែលរងការប៉ះពាល់ដោយសារ រាតត្បាតនៃជំងឺកូវីដ19និងទឹកជំនន់។ ចុងក្រោយ លោកស្រី រស់ សុផានី ក៏បានធ្វើការផ្ដាំផ្ញើដល់ព្រះសង្ឃគ្រប់វត្តអារាមត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចូលរួមថែរក្សាសុខភាពនិងជៀសវាង ការរៀបចំពិធីសាសនាឬការជួបជុំទាំងឡាយដែលមានសភាពអ៊ូអរនិងមានមនុស្សចូលរួមច្រើន ។

By pcs

Leave a Reply

Your email address will not be published.