ភ្នំពេញ​ ៖​ អគ្គិសនី​កម្ពុជា​បាន​ធ្វើ​ការ​អំពាវនាវ​ដ​ល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​ជួយ​ធ្វើការ​ទូទាត់​ថ្លៃ​អគ្គិសនី​ឲ្យ​បាន​ទាន់ពេលវេលា​ដើម្បី​ឲ្យ​អគ្គិសនី​កម្ពុជា​អាចមាន​លទ្ធភាព​ទូទាត់​បន្តទៅ​អ្នក​ផលិត​អគ្គិសនី​ទាំង​ក្នុងប្រទេស​និង​ពី​ប្រទេសជិតខាង​។

លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹងថា​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​របស់​រាជរដ្ឋា​ភិ​បាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ អគ្គិសនី​កម្ពុជា​នៅ​ដំណើរការ​បំរើសេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជាធម្មតា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹងថា​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​របស់​រាជរដ្ឋា​ភិ​បាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ អគ្គិសនី​កម្ពុជា​នៅ​ដំណើរការ​បំរើសេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជាធម្មតា​។

លោក កែវ​ រតនៈ​បាន​បន្ត​ថា ​«​ដូច្នេះ​ដើម្បី​រក្សា​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​បន្តទៀត​និង​ដើម្បី​ឲ្យ​អគ្គិសនី​កម្ពុជា​អាចមាន​លទ្ធភាព​ទូទាត់​បន្តទៅ​អ្នក​ផលិត​អគ្គិសនី​ទាំង​ក្នុងប្រទេស​និង​ពី​ប្រទេសជិតខាង​អគ្គិសនី​កម្ពុជា​សូម​អំពាវនាវ​ដល់​អតិថិជន​របស់​អគ្គិសនី​កម្ពុជា​មេត្តា​ព្យាយាម​ជួយ​ទូទាត់​ថ្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី​តាម​កម្មវិធី​នៃ​ប្រព័ន្ធ​ទូទាត់​របស់​បណ្ដា​ដៃគូ​ដែលជា​ធ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងៗ​ឬ​អញ្ជើញ​ទៅ​ទូទាត់​ផ្ទាល់​នៅ​ទីតាំង​ដែរ​នៅ​ជិត​បំផុត​តាម​ដែល​លោកអ្នក​អាចធ្វើ​បាន​»​។

លោក​បាន​បន្ថែម​ថា ​ចំពោះ​ទីតាំង​ធំៗ​ដែល​ធ្វើការ​ទូទាត់​តាមរយៈ​មូល​មូលប្បទានប័ត្រ​អគ្គិសនី​កម្ពុជា​បានរៀបចំ​ក្រុមការងារ​ដើម្បី​សម្របសម្រួល​ការទូទាត់​ថ្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​អតិថិជន​នៅក្នុង​តំបន់​ដែល​ត្រូវបាន​បិទ​ខ្ទប់​ដោយ​អតិថិជន​គ្រាន់តែ​អាច​ទំនាក់ទំនង​មក​អគ្គិសនី​កម្ពុជា​តាមរយៈ​លេខ​ទូរសព្ទ​ដែលមាន​លើ​វិ​ក័យ​ប​ត្រ​រៀងរាល់​ម៉ោង​ធ្វើការ​។

ក្រៅពីនេះ​អតិថិជន​ទាំងអស់​អាច​បង្វែរ​ការ​ទូទាត់​តាម​ធនាគារ​មកកាន់​គណនេយ្យ​ណាមួយ​របស់​អគ្គិសនី​កម្ពុជា​។​អាស្រ័យហេតុនេះ​សូម​លោក​លោកស្រី​មេត្តា​ចូលរួម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។

លោក​បាន​បញ្ជាក់​ថា​ «​ការ​រួមគ្នា​ទទួលខុស​ត្រូវ​បែបនេះ​ជា​វិធី​តែមួយគត់​ដែល​អាច​ធានា​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​អគ្គីសនី​ជូន​ជាតិ​យើង​បាន​»៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed