កំពង់ឆ្នាំង៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ បានអោយដឹងថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១:១៥ នាទីរសៀល មានករណីអគ្គិភ័យ ឆេះអគារផលិតបាត់ស្បែកជើង របស់រោងចក្រ ខេនស្ពូតស៊ូ ដែលស្ថិតនៅចំណុចរោងចក្រ ឡុងលី ចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
អគ្គិភ័យខាងលើនេះ បានបង្កការខូចខាត ទំហំ ១៥ គុណនឹង ១៥ ម៉ែត្រ , ឆេះម៉ាស៊ីនឈូស បាតស្បែកជើង ១២ គ្រឿង , ឆេះបាតស្បែកជើង ចំនួន ៦ ពាន់គូ និងសម្ភារៈមួយចំនួនទៀត គិតជាប្រាក់ អស់ប្រហែលចំនួន ១៥.០០០ ដុល្លារ ។
នៅក្នុងកិច្ចប្រតិបត្តិនោះ សមត្ថកិច្ចបានប្រើរថយន្ត ពន្លត់អគ្គិភ័យ អស់ទឹកចំនួន ៨ រថយន្ត និងមិនមានបណ្តាលអោយគ្រោះថ្នាក់ ដល់មនុស្សឡើយ ។ ចំណែកមូលហេតុ បណ្តាលមកទុស្សេ ខ្សែភ្លើង ៕