ខេត្តព្រះវិហារ÷នៅវេលាយប់ម៉ោង៤ទាបភ្លឺថ្ងៃទី១២ ខែមករាឆ្នាំ២០២២ ត្រូវជនមិនស្គាល់មុខបានលួចដុតអគាររដ្ឋបាលមួយខ្នង មានទំហំ៨ម៉ែត្រគុណ25ម៉ែត្រសម្រាប់បម្រើការងាររដ្ឋបាលអោយទីស្នាក់ការដែនជម្រកសត្វព្រៃព្រះរកាត្រូវបានអគ្គីភ័យលេបត្របាក់ឆេះអស់ទាំងស្រុង ។អគារនេះសង់អំពីឈើ ប្រក់ស័ង្កសីមានទំហំ8៊៨ម៉ែត្រគុណ២៥ម៉ែត្រ ស្ថិតនៅទល់មុខក្រុមហ៊ុនចំការអំពៅចិនភូមិពោធិ៍ទាបឃុំម្លូព្រៃ១ស្រុកឆែបខេត្តព្រះវិហារ។
ក្នុងនោះឆេះសម្ភារៈដែលត្រូវភ្លើងឆេះរួមមានដូចជា រថយន្តសាំយ៉ុង១គ្រឿង ដែលជារថយន្តដឹកបទល្មើសមានសាល ក្រមតុលាការ, រថយន្តឡង់គ្រីសរ័១គ្រឿង ដែលជាកម្មសិទ្ឋ របស់លោក យ៉ាន់ ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរការឆេះ ម៉ូតូចំនួន2៊២គ្រឿង កុំព្យូទរ័ចំនួន៣គ្រឿង ទូរទឹកកក១គ្រឿង ម៉ាសុីនព្រីនធរ័១គ្រឿង រណាយន្ត១៥គ្រឿង
គ្រាប់សេការសេរ៣៤៥គ្រាប់ តុ ទូរ និងឯកសារមួយ
ចំនួនធំទៀត ។
លោក យ៉ាន់ ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរកា បានអោយដឹងថា ក្រុមមន្ត្រីរួមទាំងលោក បានចេញល្បាតនៅសល់តែស្ត្រីចុងភៅនិងចៅតូចម្នាក់ទៀត ដែលដេកចាំអគារនេះភ្លើងឆេះចេញពីជ្រុងខាងលិចរាលដាលឆេះទាំងអស់៕

By pcs

Leave a Reply

Your email address will not be published.