ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្រោយពេលយកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៦ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FP 9571 ទៅលក់តម្លៃ៨២០ដុល្លាដោយមានឯកសារគ្រប់ ខណះម្ចាស់ហាងកុងស៊ីបញ្ចាំទិញលក់ប្រគល់លុយឲ្យជនសង្ស័យដែលជាម្ចាស់រួចរាល់ហើយបែជាជនសង្ស័យខាងលើបំរុងជិះម៉ូតូរបស់ខ្លួនដែលលក់រួចហើយគរចខ្លួនទៅវិញ។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១២ខែមករាឆ្នាំ២០២១ ស្ថិតនៅចំនុចហាងបញ្ចាំម៉ូតូមួយកន្លែង ចំនុចផ្លូវលេខ១៩២សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យដែលជាម្ចាស់ម៉ូតូខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១៦ពាក់ស្លាកលេខភ្នំពេញ 1FP 9571 យកមកលក់ឲ្យម្ចាស់ហាងបញ្ចាំនិងទិញលក់ម៉ូតូនៅចំនុចខាងលើដោយជនសង្ស័យនិងម្ចាស់ហាងបញ្ចាំចរចារគ្នាត្រូវក្នុងតម្លៃ៨២០ដុល្លា ពេលប្រគល់លុយឲ្យរួចរាល់ហើយជនសង្ស័យបានបញ្ឆេះម៉ូតូបំរុងនិងជិះគេចខ្លួន តែម្ចាស់ហាងបានស្រែកឆោរឡោរចាប់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិទឹកល្អក់ទី៣បញ្ជូនខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរបន្ត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើមិនបានប្រាប់អត្តសញ្ញាណនិងរឿងរាវដល់សមត្ថកិច្ចនោះទេ ជនសង្ស័យហាក់បីដូចជាបែកថ្នាំស្រែកហៅតែម៉ែៗៗជួយផងតែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការបន្តតាមនិតិវិធី៕
