សារសម្តេច ហ៊ុន សែន .បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។

២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕)

ប្រជាពលរដ្ឋមានការត្រេកអរអូននឹងសប្បាយចិត្តចាស់ខ្លាំងដែលបានឃើញសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនលុបចោលលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ នៅតំបន់ភ្នំតាម៉ៅ នៃខេត្តតាកែវ នឹងអោយក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។
ជាចុងក្រោយប្រជាពលរដ្ឋសូមប្រសិទ្ធិជ័យសិរីបវរមហាប្រសើរនិងបួងសួងដល់វត្ថុស័កសិទ្ធក្នុងលោកជួយបីបាច់តាមថែរក្សា សម្ដេចឲ្យមានសុខភាពល្អបន្តការដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន៕