ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃសុក្រទី៤ ខែមីនា ឆ្នាំ២០២២នេះ បានយាង ទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា រួមនិងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមរាជាអនុញ្ញាតក្រាបបង្គំថ្វាយព្រះអង្គទំាងទ្វេទ្រង់ប្រកបដោយ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រ ជារៀងរហូតទៅ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *