ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងត្រូវធ្វើឲ្យវិស័យសុខាភិបាលរបស់យើងឆ្លើយតបទៅនឹងតម្រូវការសម្រាប់ប្រជាពលរដ្ឋយើងផង និងសម្រាប់ជនបរទេសផងដែរ»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៃមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងមានមន្ទីរពេទ្យល្អបង្កើនជំនឿចិត្តដល់បណ្ដាអង្គទូតនានា ដល់បណ្ដាអ្នកវិនិយោគបរទេសផងដែរ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា «វិស័យសុខាភិបាល និងវិស័យអប់រំនៅតែវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរដល់គ្រូពេទ្យ និងនិស្សិតពេទ្យទាំងអស់សូមឱ្យបម្រើប្រជាពលរដ្ឋឲ្យបានល្អ គោរពក្រមសីលធម៌វិជ្ជាជីវៈ បម្រើ និងសង្រ្គោះជីវិតប្រជាជន។ សម្តេចតេជោ បន្តថា «មានជំនាញបច្ចេកទេស តែបើខ្វះក្រមសីលធម៌ គឺមិនអាចទៅរួចទេ»៕

By pcs

Leave a Reply

Your email address will not be published.

You missed