បន្ទាប់ពីអញ្ជើញចែកអំណោយនៅទីតាំងទី១រួចហើយមក សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើដំណើរតាមទូក ដើម្បីពិនិត្យមើលតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងនូវការលិចលង់ផ្ទះ និងបាននាំយកអំណោយចែកជូនដោយផ្ទាល់នៅតាមផ្ទះផងដែរ។

បងប្អូនប្រជាពលរដ្ឋដែលលិចលង់នៅផ្ទះនេះ ពួកគាត់បាន និងកំពុងស្នាក់នៅលើទីទួលសុវត្ថិភាពតាមបណ្ដោយផ្លូវជាតិលេខ៥នេះ ដែលកំពុងទទួលបាននូវការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងសុវត្ថិភាពរស់នៅ និងការផ្ដល់សម្ភារៈនិងចំណីអាហារផ្សេងៗ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed