នាព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួប លោក SANUI Kazumasa ប្រធានតំណាងនៃអង្គការ JICA ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបទទួលការតែងតាំងនាព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួប លោក SANUI Kazumasa ប្រធានតំណាងនៃអង្គការ JICA ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបទទួលការតែងតាំងថ្មី។

សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍លោក SANUI Kazumasa ប្រធានថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជានៃអង្គការ JICA និងបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានផ្ដល់ការគាំទ្រដល់កម្ពុជាតាមរយៈការអនុវត្តគម្រោង និងកម្មវិធីផ្សេងៗទៀតសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

សម្តេចក៏យកឱកាសនេះអបអរសាទរ និងស្វាគមន៍ចំពោះលោកប្រធាន JICA និងសង្ឃឹមជឿជាក់ថាបេសកកម្មលើកទីពីររបស់លោកនៅកម្ពុជានាឱកាសនេះនឹងរួមចំណែកបង្កើតនូវសមិទ្ធផលជោគជ័យថ្មីមួយថែមទៀតដល់កិច្ចសហប្របត្តិការរវាង JICA និងកម្ពុជា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។

សម្ដេចក៏បានថ្លែងអំណរគុណ JICA ដែលផ្តល់កិច្ចសហការជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាលតាមរយៈគម្រោងផ្សេងៗ ដូចជាការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការជួយគាំទ្ររបស់ JICA ដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានកិច្ចការជាច្រើន រាប់ទាំងការងារពង្រឹងសមត្ថភាពមន្ត្រី និងការរៀបចំគោលនយោបាយផ្សេងទៀត។ សម្ដេចក៏ថ្លែងអំណរគុណចំពោះការគាំទ្រដល់ការការងារសុវត្ថិភាពផ្លូវថ្នល់។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនលោកប្រធាន JICA ផងដែរថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាកំណែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមកដល់ពេលនេះ រដ្ឋាភិបាលមានការឯកភាពគ្នាផ្ទៃក្នុងរឹងមាំក្នុងការគាំទ្រដល់ដំណើរការជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

សម្ដេចក៏បានជម្រាបជូនលោក SANUI Kazumasa អំពីការអនុវត្តការផ្ទេរមុខងារទៅក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ដែលទទួលបានលទ្ធផលល្អប្រសើរ និងបន្តថាចាប់ពីឆ្នាំ២០២៤តទៅ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមដំណើរការផ្ទេរមុខងារក្នុងវិស័យអប់រំមួយចំនួនទៅរដ្ឋបាលថ្នាក់ក្រោមជាតិបន្ទាប់ពីជោគជ័យក្នុងការអនុវត្តនូវគម្រោងសាកល្បងនារយៈពេលកន្លងមក។

សម្តេចឧបនាយករដ្ឋមន្ត្រី ក៏សង្ឃឹមជឿជាក់ថា JICA នឹងបន្តជួយគាំទ្រដល់ការងារសិក្សាក៏ដូចជាការគាំទ្រផ្សេងទៀតដល់គម្រោង ឬកម្មវិធីពាក់ព័ន្ធទៅដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាការងារសុវត្ថិភាពផ្លូវថ្នល់ ដើម្បីជំរុញកិច្ចការទាំងនេះឱ្យទទួលបាននូវវឌ្ឍនភាពស្របតាមគោលដៅ ក៏ដូចជាផែនការដែលបានគ្រោងទុក។

ជាការឆ្លើយតបលោក SANUI Kazumasa ប្រធានតំណាង JICA ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម នូវពាក្យពេចន៍ក៏ដូចជាការស្វាគមន៍ និងការផ្តល់នូវព័ត៌មានអំពីបច្ចុប្បន្នភាពនៃដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ក៏ដូចជាកិច្ចការពាក់ព័ន្ធមួយចំនួនទៀត។

លោកក៏បានជម្រាបសម្ដេចផងដែរថានេះជាបេសកកម្មលើកទីពីររបស់លោកនៅកម្ពុជាដូចអ្វីដែលសម្តេចបានមានប្រសាសន៍ និងបានគូសបញ្ជាក់អំពីវិស័យបីធំៗដែល JICA បានចូលរួមផ្តល់កិច្ចសហការគាំទ្រនៅកម្ពុជា ទីមួយ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍឧស្សាហកម្ម ទីពីរ ពាក់ព័ន្ធទៅនឹង គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន និងទីបីពាក់ព័ន្ធទៅនឹងការងារអភិបាលកិច្ច។

លោកប្រធានបានជម្រាបជូនសម្ដេចបន្ថែមថាកិច្ចការពាក់ព័ន្ធទៅនឹងការងារក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ថវិកាភាគច្រើនផ្ដោតលើការងារអភិបាលកិច្ច ការងារបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលមូលដ្ឋានក្នុងការជួយរៀបចំកសាងនូវគោលនយោបាយផ្សេងៗសម្រាប់ថ្នាក់ក្រោមជាតិ។

លោកប្រធានក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃដែលបានផ្តល់នូវការគាំទ្រធ្វើឲ្យបេសកកម្មកន្លងមករបស់ JICA ទទួលបានជោគជ័យ សម្រេចបានលទ្ធផលតាមអ្វីដែលជាការរំពឹងទុក ជាពិសេសការរៀបចំគោលនយោបាយ ការរៀបចំឯកសារសម្រាប់បណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោមជាតិ។

លោកក៏បានជម្រាបជូនសម្ដេចផងដែរថាដើម្បីបន្តជំរុញគាំទ្រដល់ការងារនេះ JICA ក៏បានចាប់បញ្ជូនអ្នកប្រឹក្សាយោបល់គោលនយោបាយមកជួយគាំទ្រដល់ក្រសួងមហាផ្ទៃទៅលើការងារពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។

ចំពោះការងារសុវត្ថិភាពផ្លូវថ្នល់ ឯកឧត្តម ក៏បានលើកឡើងអំពីការគាំទ្រដល់ការរៀបចំគម្រោងផ្សេងៗ ធ្វើយ៉ាងណាឱ្យសុវត្ថិភាពចរាចរណ៍កាន់តែត្រូវបានពង្រឹង និងលើកកម្ពស់តាមរយៈការបង្កើតនូវគំនិតផ្ដួចផ្ដើមក៏ដូចជាគម្រោង រៀបចំនូវការវិភាគទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ដើម្បី ដាក់ចេញនូវគោលនយោបាយក៏ដូចជាដំណោះស្រាយសមស្របក្នុងការឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

ជាការឆ្លើយតប សម្ដេចក្រហោម ស ខេង បានសម្ដែងសេចក្ដីរីករាយ និងអរគុណចំពោះការបន្តជួយគាំទ្ររបស់ក្រុមការងារ JICA មកលើការងារពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ។ សម្ដេចក៏យកឱកាសនេះសម្ដែងនូវការចាប់អារម្មណ៍ក៏ដូចជាកត់សម្គាល់ចំពោះការជួយគាំទ្ររបស់ JICA ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សរបស់មន្ត្រីនៅថ្នាក់ក្រោមជាតិ ៕។

ជាការឆ្លើយតប សម្ដេចក្រហោម ស ខេង បានសម្ដែងសេចក្ដីរីករាយ និងអរគុណចំពោះការបន្តជួយគាំទ្ររបស់ក្រុមការងារ JICA មកលើការងារពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ។ សម្ដេចក៏យកឱកាសនេះសម្ដែងនូវការចាប់អារម្មណ៍ក៏ដូចជាកត់សម្គាល់ចំពោះការជួយគាំទ្ររបស់ JICA ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សរបស់មន្ត្រីនៅថ្នាក់ក្រោមជាតិ ៕

By pcs

Leave a Reply

Your email address will not be published.

You missed