ខេត្តបន្ទាយមានជ័យ
ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០
ថ្មីៗនេះក្រុមឈ្មួញដែលរកស៊ីដឹកពោះជ្រូក និងគ្រឿងក្នុងមាន់សាច់មាន់ ឆ្លងដែនចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយរថយន្តថៃ បានដឹកយកមកធ្វើការសាងផ្លាស់ប្ដូរឡានខ្មែរនៅស្តង់ត្រីជាច្រើនកន្លែងនៅក្រុងប៉ោយប៉ែត គេឃើញថា ឡានថៃចូលមកផ្ទេរទំនិញនោះ រាល់តែថ្ងៃសុទ្ធតែប្រភេទគ្រឿងក្នុងជ្រូកនិងសាច់មាន់គ្រឿងក្នុងមាន់ដែលឈ្មួញត្រូវនាំចេញយក ទៅតាមបណ្ដាខេត្តនានាដើម្បីដាក់លក់នៅលើទីផ្សារ។
បញ្ហានាំចូលគ្រឿងក្នុងជ្រូកសាច់មាន់របស់ឈ្មួញតាម រថយន្តរបៀបនេះ
ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលពួកគាត់ទិញ យកទៅធ្វើម្ហូបបរិភោគ ដោយពុំបានដឹងជាមុន ហើយប្រភេទមាន់ឆ្អឹងនិងគ្រឿងក្នុងមាន់ពោះជ្រូក ដែលនាំចូលពីថៃនោះ សុទ្ធតែ ប្រភេទទំនិញដែរគ្មានការត្រួតពិនិត្យពីពេទ្យសត្វឡើយ។
ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយ គ្រឿងក្នុង ជ្រូកគ្រឿងក្នុងមាន់ និងសាច់មាន់
ពេលកន្លងមក លោកហ៊ុយទូចបានធ្វើការហាមឃាត់ជាច្រើនលើកច្រើនសារ ផងដែរ។
ចុះហេតុអ្វី ពេលថ្មីៗនេះ គេឃើញក្រុមឈ្មួញជាច្រើននាក់កំពុងតែសម្រុកនិងទិញគ្រឿងក្នុងជ្រូកនិងឆ្អឹងមាន់គ្រឿងក្នុងមាន់ យកមកលក់តាមបណ្តាខេត្តនៅក្នុងប្រទេសកម្ពុជា បែជាលោក ហ៊ុយទូចច គ្មានការហាមឃាត់ទៅវិញខណៈពេលអ្នកសារព័ត៌មានឃើញបទល្មើសជាក់ស្ដែងតេទូរសព្ទទៅសាកសួលោកហ៊ុយ ទូច ដើម្បីឲ្យមកធ្វើការហាមឃាត់បែជាលោកមិនលើកទូរស័ព្ទអ្នកសារព័ត៌មានយេីងទេ ។
ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីលោក ហ៊ុយទូច ប្រធានពេទ្យសត្វខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ៕០៧១៦៥៦៩៥៥៥/០១២៤៧០៥៨៨

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed