ក្រុងប៉ោយប៉ែត៖នៅរសៀល ថ្ងៃចន្ទ១៣រោច ខែភទ្របទឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី០៤ខែតុលាឆ្នាំ២០២១ នេះ .លោក ភោគ លនចៅសង្កាត់ប៉ោយប៉ែត បានទទួលអំណោយពីសប្បុរសជនរបស់ .លោក ម៉ង់ ចន្នី តំណាង លោកស្រី ហាក់ សុគន្ធានិងស្វាមីនាំយកអំណោយលោកស្រី ហាក់ សុគន្ធានិងស្វាមី ដែលបានឧបត្ថម្ភរួមមានដូចខាងក្រោម៖
១/.អង្ករ ចំនួន១តោន ស្មើ១០០០kg
២/.ទឹកបរិសុទ្ធ១០៣យួរ

ជូនដល់រដ្ឋបាលសង្កាត់ប៉ោយប៉ែតទុកចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតនឹងកំពុងរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ.១៩ នៅក្នុងមូលដ្ឋានសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងការងារមនុស្សធម៌ផ្សេងៗ។ល។

ឆ្លៀតក្នុងឱកាសនោះដែរ៖លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតសូមថ្លែងអំណរគុណដល់.លោកស្រីនិងស្វាមីដែលតែងតែជួយឧបត្ថម្ភនៅសម្ភារៈគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលសង្កាត់ប៉ោយប៉ែត សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងការងារមនុស្សធម៌ផ្សេងៗនៅក្នុងសង្កាត់ប៉ោយប៉ែតមករហូតផងដែរ ។

លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតសូមប្រសិទ្ធិពរជ័យមហាប្រសើរជូនដល់លោកនិងអ្នកស្រីឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយពិសេសជៀសផុត ពីជំងឺ covid ១៩។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed