ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ដែលត្រូវនឹងថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ នេះ
លោកឃូ ពៅ អភិបាលនៃគណៈអភិបាល ស្រុកព្រះនេត្រព្រះ បានដឹកនាំមន្ត្រីគ្រប់ស្ថាប័នគ្រប់អង្គភាពក្នុងស្រុកអមដំណើរឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ចុះដាំកូនឈឺក្នុងព្រៃលិចទឹកនៅក្នុងភូមិសាស្រ្ត ឃុំប្រាសាទ និងឃុំភ្នំលៀប
ក្នុងយុទ្ធនាការ ដាំកូនឈើជាលើកទី ៣ ក្នុងភូមិសាស្ត្រខាងលើនេះរួមមាន ដើមឬស្សី ដើមរាំងទឹក និងគ្រាប់ត្នោត យកមកដាំនៅតាមព្រំប្រទល់ដីព្រៃលិចទឹក ជាប់ព្រំប្រទល់ជាមួយ បឹងទន្លេសាប ក្នុងភូមិសាស្ត្រ បឹងហាលស្រណាប និងបឹងអាផ្ដៅ ក្នុងភូមិសាស្ត្រ ឃុំប្រាសាទ នឹងភូមិភ្នំលៀបរបស់ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
សកម្មភាពនោះដឹកនាំដោយឯកឧត្ដមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ស្ថាប័នជំនាញ និងមន្ទីរ អង្គភាពនានា រួមមានកងកម្លាំងប្រដាប់អាវុធ ទាំងបីស្ថាប័នក្នុងនោះរួមមាន នគរបាល អាវុធហត្ថ និងយោធា។
ក្នុងយុទ្ធនាការដាំឈើចម្រុៈនៅទីកន្លែងដែលរងការរុករានទន្ទ្រាន ឈូសឆាយ ហ៊ុំព័ទ្ធយកជាកម្មសិទ្ធិខុសច្បាប់ ហើយធ្វើស្រែប្រាំង និងស្រែវស្សាដោយបុគ្គលជាឈ្មួញ ជាពលរដ្ឋ ។
ក្នុងព្រៃលិចទឹកវាមានសារៈប្រយោជន៍ជាច្រើន ដល់ជីវចំរុះ មច្ច:ជាតិ សត្វ រួមទាំងមនុស្សផងដែរ ។
បើតាមអនុសាសន៍របស់ ឯកឧត្ដមអ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: នេះជាការអនុវត្តមួយរបស់បទបញ្ជារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលថ្លែងកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលឱ្យក្រសួងគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាល ខេត្តទាំង ៥ ជាប់តំបន់ទំនាបព្រៃលិចទឹក នៃបឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការ លួចកាន់កាប់ ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ។
ពោលគឺថ្ងៃនេះ រដ្ឋបាលខេត្តបានចាប់ផ្តើមដាំកូនឈើចម្រុះបន្តបន្ទាប់ និងត្រង់ចំណុច លើដីតំបន់បីក្នុងបឹងទន្លេសាប កន្លែងផ្សេងៗទៀតក្នុងភូមិសាស្ត្រ ឃុំប្រាសាទ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងនៅ ឃុំសំបួរ ស្រុកមង្គលបូរី ដែលជាលើកទី ៣ ហើយដឹកនាំដោយឯកឧត្តមអុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ផ្ទាល់តែម្ដង៕
