នារសៀលថ្ងៃពុធ ៧ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោក កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ នៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋានដើម្បីពិនិត្យលើវឌ្ឍភាពការអនុវត្តការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត របស់នាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ ដោយមានការចូលរួមពីលោក/លោកស្រីអនុប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំនៃការិយាល័យ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ។ នៅក្នុងកិច្ចប្រជុំនេះ លោកប្រធាននាយកដ្ឋានក៏បានផ្តល់អនុសាសន៍ និងតម្រង់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តនៅសប្តាហ៍បន្តបន្ទាប់ផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់៕

By pcs

Leave a Reply

Your email address will not be published.

You missed