​ខេត្តបាត់ដំបង​ ៖​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ៦​រោច​ ខែបុស្ស​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២២​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ដឹកនាំ​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​ បាត់ដំបង​ រៀបចំ​សណ្តាប់ធ្នាប់​ និង​ការពារ​សន្តិសុខ​ ព្រមទាំង​ចូលរួម​ពិធី​អបអរសាទរ​ពានរង្វាន់​ជ័យ​លា​ភី​ក្រុង​បាត់ដំបង​ ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣​ ឆ្នាំ​២០២២-២០២៤​ ស្ថិត​ក្រោម​អធិបតីភាព​ ឯកឧត្តម​ អ៊ុយ​ រី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​ ឯកឧត្តម​ សុខ​ លូ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ នៅ​មុខ​សាលាខេត្ត​បាត់ដំបង​ (​អគារ​ចាស់​)​ ។​
​ក្នុង​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ លោក​ជំទាវ​ អភិបាលរង​ខេត្តបាត់ដំបង​ ឯកឧត្តម​ លោក​-​លោកស្រី​ប្រធាន​មន្ទីរ​-​ស្ថាប័ន​ កងកម្លាំង​ លោកគ្រូ​អ្នកគ្រូ​ ប្រជាពលរដ្ឋ​ យុវជន​កាយរឹទ្ធិ​ សិស្សានុសិស្ស​ជា​ច្រើន​នាក់​ផង​ដែរ​ ៕

By pcs

Leave a Reply

Your email address will not be published.

You missed