កំពង់ចាម៖នៅព្រឹកថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ ហេង វុទ្ធី ប្រធានក្រុ​មការងារគណបក្សចុះជួយមូលដ្ឋានឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បានអញ្ចើញចូលរួមជាអធិបតី​ក្នុង​ពិធីសន្និបាត​បូកសរុបការងារគណបក្សមូលដ្ឋាន​ ឃុំអារក្សត្នោត ។

ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី៖សមាជិកអចិន្រ្តៃ​គណបក្សស្រុក​ លោកប្រធាន​ អនុប្រធានគណបក្សមូលដ្ឋាន​ ឃុំអារក្សត្នោត លោក-លោកស្រី​ ប្រធាន​ អនុប្រធាន​ សមាជិកក្រុមការងារចុះជួយភូមិទាំង០៥ និងសមាជិក​ សមាជិកា​គណបក្ស​ចំនួន​ ១៥០នាក់​ ។
ក្នុងនោះដែរក្រុមការងារ និងសហការី បានចំណាយថវិការ ក្នុងពិធីសន្និបាតខាងលើ សរុបចំនួន ១,៣៤០,០០០រៀល​ ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *