ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមចែកអំណោយ និងជួយជួសជុលផ្ទះ ជូនប្រជាពលរដ្ឋ និង អតីតយុទ្ធជន ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បាក់រលំ ប៉ើងដំបូល ខូចខាតអស់ជាង១០៧គ្រួសារ នៅមជ្ឈមណ្ឌអតីតយុទ្ធជនដីការ៉េពីរ ភូមិតាជោសន្តិភាព ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ពិធីចែកអំណោយនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លី សារី អភិបាលរងខេត្ត ប្រធានក្រុមការងារកាកបាទក្រហម ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង៩ មន្ត្រីរាជការមកពី មន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើនរូប។

អំណោយត្រូវចែកជូនពលរដ្ឋថ្ងៃនេះរួមមាន៖ក្នុងមួយគ្រួសារ ទទួលបានអង្ករ១ការ៉ុង ស្មើ២៥ គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកត្រី៣ដប ចែលាងដៃពីរដប ឃីត ១កញ្ចប់ (មានមុង១ ភួយ១ ក្រម៉ា១ អាវយឺត២) ចំពោះថវិកាត្រូវបានផ្ដល់ជូនដោយអភិបាលខេត្ត យោងតាមការពិនិត្យជាក់ស្ដែងតាមខ្នងផ្ទះដែលរងការខូចខាតធ្ងន់និងស្រាល៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *