បន្ទាយមានជ័យ: នៅថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារសាលាខេត្ត មន្ទីរពាក់ពន្ធ័ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាង៤០០នាក់ ចូលរួមដាំកូនឈើ ដើមឬស្សីចំនួន ១,០០០ដើម, ដើមរាំងទឹកចំនួន ៧០០ដើម និងគ្រាប់ត្នោតចំនួន ៣,៤០០គ្រាប់។
នៅតំបន់៣ ដីបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា នេះគឺជាយុទ្ធនាការដាំដើមឈើលើកទី៤ ហើយ ដែលអាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វើឡើង ផងដែរ៕

By pcs

Leave a Reply

Your email address will not be published.

You missed