ភ្នំពេញ៖នារសៀលនៅថ្ងៃព្រហស្បត៍ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង ទទួលដឹកនាំការងារ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបើកកិច្ចប្រជុំពង្រឹងការងារ ដោយមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក លោកអធិការរង លោកនាយប៉ុស្តិ៍ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌទួលគោក។

ក្នុងកិច្ចប្រជុំនេះដែរ លោកស្នងការរង ក៏បានណែនាំដល់កម្លាំងត្រូវអនុវត្តការងារឱ្យបានល្អ និងយកចិត្តទុកដាក់បំពេញការងារដូចខាងក្រោម៖ គោរពវិន័យកងកម្លាំងនគរបាលជាតិ, ការងារ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ការងារបម្រើសេវាសាធារណៈ, ការងារផែនការល្បាត ពួនស្ទាក់ បង្ក្រាបទប់ស្កាតបទល្មើស, ការគ្រប់គ្រង់ និងថែទាំសម្ភារៈ មធ្យោបាយ អង្គភាព, ការអនាម័យនៅតាមបណ្តាប៉ុស្តិ៍ទាំង១០, ប៉ុស្តិ៍បើកទ្វារ ២៤ម៉ោង/២៤ម៉ោង និងការអនុវត្តច្រកចេញចូលតែមួយ, បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ៕

By pcs

Leave a Reply

Your email address will not be published.