កំពង់ចាម÷ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យតំណាង ចុះសួរសុខទុក កងកម្លាំងកំពុងសម្រាកព្យាបាលជំងឺចំនួន០២រូប លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងសហការី អញ្ចើញចុះសួរសុខទុក លោករវសេនីយ៍ឯក ប៊ួយ គឹមហេង នាយការិយាល័យនគរបាលបច្ចេកទេស មានជំងឺទឹកនោមផ្អែម (វះកាត់មេជេីង)កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ។
នាថ្ងែដដែលលោករវសេនីយ៍ឯក ណា ចេ ស្នងការរង ទទួលផែនដឹកនាំការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងសហការី អញ្ចើញចុះសួរសុខទុក លោកវរសេនីយ៍ទោ រាជ ស៉ីដែន នាយររងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា កំពុងសម្រាកព្យាបាលជំងឺ រលៀកពោះវៀន ។
ក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការ បានចាត់ឲ្យតំណាងនាំយកអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖
+ថវិកា ១,៤០០,០០០រៀល
+អង្ករ០២បេ (២៥គីឡូ)
+ទឹកក្រូច០២កេស
+ទឹកសុទ្ធ០២កេស
+មី០២កេស
+ម៉ាស០៨ប្រអប់
សរុបថវិកាចំណាយទាំងអស់ចំនួន ១,៦៦៨,០០០ រៀល ៕

