ក្រុងប៉ោយប៉ែត៖នៅព្រឹកថ្ងៃពុធទី២០ ខែតុលា ឆ្នាំ២០២១នេះ
ដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សៅសារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯក សួន ស៊ីម៉ាប់នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះជួយបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀងជាច្រើនគ្រួសាររស់នៅបណ្ដោយ មាត់អូរព្រំដែន កម្ពុជា ថៃលើកទីពីរហើយឆ្នាំនេះស្ថិតនៅក្នុងភូមិប៉ោយប៉ែតនិងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា៖លោកអនុសេនីយ៍ឯក សួន ស៊ីម៉ាប់នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀងតាមបណ្ដោយមាត់អូរព្រំដែន កម្ពុជា ថៃ ជាលើកទីពីរហើយឆ្នាំនេះ។

ឆ្លៀតក្នុងឱកាសនោះ៖លោកអនុសេនីយ៍ឯក សួន ស៊ីម៉ាប់នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរង់គ្រោះទឹកជំនន់ជាច្រើនគ្រួសារនោះត្រូវថែរក្សាសុខភាពនឹងអនាម័យនិងមើលថែកូនក្មួយតូចខ្លាចរងគ្រោះដោយប្រការណាមួយកើតឡើងជាយថាហេតុ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed