ក្រុងប៉ោយប៉ែត ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១វេលាម៉ោង ១១និង ១០នាទីដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សៅ សារឿនអធិការនគរបាល ក្រុងប៉ោយប៉ែត លោកអនុសេនីយ៍ឯក សួន សុីម៉ាប់នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំ កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត សហការជាមួយកម្លាំងផែនព្រហ្មទណ្ឌក្រុងប៉ោយប៉ែត ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ មានឈ្មោះមួង ចំរឿន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅម្តុំផ្កាយ៣ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបាននៅផ្ទះជនសង្ស័យធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ក្នុងចំណោម២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ។

សូមបញ្ជាក់ថា៖នៅថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៨ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦ និង១០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតបានទទួលបណ្តឹងពី ឈ្មោះ ផាន់ ចំរឿន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីបាត់ម៉ូតូ zoomer-x ដែលមានស្លាកលេខ 1P-0166 លេខតួ 5129994 លេខម៉ាស៊ីន 01299994 ដែលបានបាត់នៅវេលាម៉ោងប្រហែល ១១និង ៣៥នាទី។

លោកអនុសេនីយ៍ឯក សួន សុីម៉ាប់នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតបានទទួលពាក្យបណ្តឹងហើយលោកនាយប៉ុស្តិ៍រដ្ឋបាលបានដឹកនាំកម្លាំងប៉ុស្តិ៍ចុះឆែកកាមេរ៉ា សុវត្តិភាពហើយបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់ថ្ងៃអាទិត្យ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ.២៥៦៥ ត្រូវនិង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១វេលាម៉ោង ១១និង ១០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត សហការជាមួយកម្លាំងផែនព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ មានឈ្មោះមួង ចំរឿន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅម្តុំផ្កាយ៣ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ( ឃាត់ខ្លួនបាននៅផ្ទះជនសង្ស័យ) តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានសរភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូzoomed-xខាងលើពិតប្រាកដមែន។

លោកអនុសេនីយ៍ឯក សួន សុីម៉ាប់នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតបានសួរនាំជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកម៉ូតូប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតបានប្រគល់ជូនម្ចាស់វិញភ្លាមៗផងដែរ។ដោយជឹងគា

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed