ព្រះសីហនុ ថ្ងៃសុក្រ ១ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២
នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ត គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រកាសលទ្ធផលប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២កន្លងមក ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី០៥ ខែធ្នូ២០២២ ឆ្នាំសិក្សា២០២១-២០២២ ខេត្តព្រះសីហនុកមានបេក្ខជនប្រឡងចំនួន ១ ៦៩៤នាក់ ស្រី ៩០២នាក់ ប្រឡងជាប់ជាស្ថាពរចំនួន ១ ៣៦៤នាក់ ស្រី ៧៥៩នាក់ ក្នុងនោះប្រឡងជាប់គិតជាមធ្យមភាគ ៨០.៥២ភាគរយ ស្រី ៨៤.១៥ភាគរយ។ សិស្សប្រឡងជាប់ និទ្ទេស A ចំនួន ២១នាក់ ស្រី១៣នាក់, និទ្ទេស B ចំនួន ១១៦នាក់ ស្រី៧៧នាក់, និទ្ទេស C ៣២៥នាក់ ស្រី ១៨៤នាក់, និទ្ទេស D ៤៩៦នាក់ ស្រី ២៧៥នាក់, និងនិទ្ទេស E ចំនួន ៤០៦នាក់ ស្រី ២១០នាក់។

ឯកឧត្ត គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការអបអរសាទរជាមួយអាណាព្យាបាលសិស្ស ដែលទើបប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងបានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបង្ហាត់បង្រៀននិ ងការបំណិនសិស្ស ឱ្យទទួលបានលទ្ធផលល្អនាពេលនេះ។

ក្នុងឱកាសនោះ ឯកឧត្តអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំលោកស្រីប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ត្រៀមរៀបចំការជួបជុំជាមួយសិស្សប្រឡងជាប់និទ្ទេស A នៅដើមខែមករា ២០២៣ខាងមុខ បន្ទាប់ពីការអញ្ជើញចូលរួមបើកបវេសន កាលឆ្នាំសិក្សា២០២២-២០២៣ខាងមុខនេះ ក្រោមអធិបតីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះសីហនុ៕

By pcs

Leave a Reply

Your email address will not be published.

You missed