ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រថយន្តដែលបង្កម៉ាកវេអងពាក់ ស្លាកលេខ3E ភ្នំពេញ4191។
នគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ម្ចាស់តូបរងគ្រោះមានចំនូន៦នាក់ ម្ចាស់តូបទី១ឈ្មោះ តឹក ម៉េងអឹង ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ រងបួសស្រាល ប្រពន្ធឈ្មោះសម្បត្តិ ស្រីតូច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រងរបួសស្រាល។ ម្ចាស់តូបទី០២ឈ្មោះខាំ សុភាព ភេទស្រីអាយុ៣៤ឆ្នាំជនជាតិខ្មែរ លក់ដូរ រងរបួសស្រាល និងឈ្មោះខាំ សុភ័ណ្ឌ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល។ ម្ចាស់តូបទី៣ ឈ្មោះហ៊ុន មូលីកា ភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរ រងរបួសស្រាល រស់នៅភូមិសង្កាត់កើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តថា ករណីខាងលើនេះ អ្នកបើករថយន្តនោះមិនដឹងលោតចេញ ឬកៀបជាប់នៅក្នុងរថយន្តទេ ដោយសារតែផ្ទះបាំងជិតមើលរថយន្តពុំចង់ឃើញ មេឃភ្លៀងហើយងងឹតទៀតកម្លាំង បានស្រែកហៅក៏មិនលឺដើរកក៏ពុំឃើញ។
បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅផ្ទះ ចំណែករថយន្តនៅនិងកន្លែងកើតហេតុដដែល ដោយសមត្ថកិច្ចកំពុងយាមនៅទីនោះចៀសវាងមានគ្រោះថ្នាក់ផ្សេងកើតឡើង៕

By pcs

Leave a Reply

Your email address will not be published.

You missed