រដ្នមន្ត្រីក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទ ៖ សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិ

ក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូលព្រះបង្គំយើងខ្ញុំ សូមក្រាបបង្គំថ្វាយព្រះពរ បវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ស្តេច ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed