បន្ទាយមានជ័យ៖ លោក គាត ហ៑ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញ ជាអធិបតីក្នុងពិធីចែកអំណោយជូនដល់បងប្អូនប្រជាការពារភូមិចំនួន១៣ភូមិក្នុងសង្កាត់ប៉ោយប៉ែតក្នុងខណៈពេលនេះដោយមានការអញ្ជើញទទួលស្វាគមន៍ដោយលោកភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិងលោកវ៉ា ជឹមណារ៉េតចៅសង្កាត់រងទី១លោកសាន់អែលម៉ាត់សង្កាត់រងទី២លោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់លោកពុំ សុភិនស្មៀនសង្កាត់ លោកអុឹមសុភារៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតលោកលោកស្រីមេភូមិអនុភូមិជំនួយការភូមិនឹងបងប្អូនប្រជាការពារចំនួន២០៩នាក់ នៅក្នុងសាលាសង្កាត់
ប៉ោយប៉ែត។
អំណោយរួមមាន
១ .អង្ករ ២០ kg
២ .មីចំនួន ១៥កញ្ចប់តូច
៣.ទឹកត្រី៤ដប
៤.ទឹកស៊ីអ៊ីវ៤ដប
៥.ត្រីខ ២ កំប៉ុង
៦.១សុទ្ធ១យួរ
៧.អាវកីឡា១ឈុត។
ក្នុងខណៈពេលនោះលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតក៏បានមានមតិផ្តាំផ្ញើដល់បងប្អូនប្រជាការពារសូមចូលរួមថែរក្សាអនាម័យសុខភាពទាំងអស់គ្នា
ដើម្បីការពារឆ្លងនូវជំងឺកូវីដ19 គម្លាតនិងពាក់ម៉ាស់និងលាងដៃសាប៊ូនឹងអាកុលឲ្យបានញឹកញាប់ ។