ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌នៃប្រទេសម៉ាឡេស៊ី បានកែសម្រួលគោលដៅចំពោះការទៅដល់របស់ភ្ញៀវទេសចរក្នុងឆ្នាំ២០២២ នេះឱ្យដល់ចំនួន ៩,២លាននាក់ ជាមួយនឹងចំណូលពីទេសចរណ៍ចំនួន ២៦,៨ប៊ីលានរីងហ្គីត (៥,៩៨ប៊ីលានដុល្លារអាម៉េរិក) ខណៈដែលប្រទេសនេះស្ទើរតែសម្រេចបានគោលដៅដំបូងដែលមានចំនួន ៤,៥លាននាក់។

ក្នុងរយៈពេលចាប់ពីខែមករាដល់ខែកក្កដា ប្រទេសម៉ាឡេស៊ីបានកត់ត្រាការទៅដល់របស់ភ្ញៀវទេសចរជាង ៣,២១លាននាក់ ជាមួយនឹងប្រាក់ចំណូលសរុបចំនួន ៩,៣៥ប៊ីលានរីងហ្គីត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ លោកស្រី ណាន់ស៊ី ស៊ូគ្រី បាននិយាយថា គោលដៅនេះ គឺអាចធ្វើទៅបានលុះត្រាតែមានគំនិតផ្តួចផ្តើម និងការលើកទឹកចិត្តយ៉ាងខ្លាំងក្លា រួមទាំងការនាំគណៈប្រតិភូអន្តរជាតិតាមរយៈព្រឹត្តិការណ៍អាជីវកម្មនានាមកកាន់ប្រទេសនេះចាប់តាំងពីការបើកព្រំដែនឡើងវិញ និងការបន្ធូរបន្ថយវិធានការរឹតបន្តឹងសម្រាប់ភ្ញៀវទេសចរចូលទៅក្នុងប្រទេស។

ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីទិវាសប្តាហ៍ព្រឹត្តិការណ៍ធុរកិច្ចម៉ាឡេស៊ីលើកទី៧ ឆ្នាំ២០២២ នៅក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៩ ខែសីហា លោកស្រីរដ្ឋមន្ត្រីរូបនោះបាននិយាយថា ដូចជាផ្នែកផ្សេងទៀតនៃវិស័យទេសចរណ៍ដែរ ព្រឹត្តិការណ៍ធុរកិច្ចមិនអាចប្រកែកបានក្នុងការជំរុញអាជីវកម្មសម្រាប់ក្រុមហ៊ុនដែលទាក់ទងនឹងបដិសណ្ឋារកិច្ច។

លោកស្រីបាននិយាយថា អ្នកចូលរួមទស្សនាព្រឹត្តិការណ៍ធុរកិច្ចនោះបានចំណាយច្រើនជាងអ្នកទេសចរធម្មតាជាមធ្យម ៣ដង និងមានឥទ្ធិពលមេគុណធំ ដោយលោកស្រីបានលើកឡើងពីការសិក្សាដែលត្រូវបានគាំទ្រដោយបទពិសោធន៍អន្តរជាតិ៕

By pcs

Leave a Reply

Your email address will not be published.