បន្ទាយមានជ័យ÷ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែសីហា ផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខខែកញ្ញា ឆ្នាំ២០២២ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយ ការិយាល័យ ផ្នែក មេបញ្ជាការ ផ្នែកសឹករងស្រុក ក្រុង និង វរសេនាតូចចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានជាច្រើនរូប។

ក្នុងកិច្ចប្រជុំនោះដែរ លោកមេបញ្ជាការ បានមានប្រសាសន៍ថា ថ្ងៃនេះជាមោទនភាពរបស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដោយបានការផ្តល់ទំនុកចិត្តពី ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ដែលបានផ្តល់ឋានន្តរសក្តិជូន នាយទាហាន នាយទាហានរង ពលទាហាន ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចូលរួមអបអរសាទរចំពោះនាយទាហាន នាយទាហានរង ពលទាហាន ដែលត្រូវបានថ្នាក់លើផ្តល់ឋានន្តរសក្តិ ថ្មីនាពេលនេះ ហើយលោកបានថ្លែងបន្តថាបន្ទាប់ពីការផ្តល់ទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំរួចហើយ សូមអស់លោកត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច និងគោរពតាមការណែនាំ និងបទបញ្ជារបស់ថ្នាក់លើ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនជាតិ និងប្រជាជន ជាពិសេសត្រូវស្មោះត្រង់ចំពោះ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ជាទីបញ្ចប់លោកមេបញ្ជាការ បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺអុតស្វា ព្រមទាំងគោរពអនុវត្តនូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង៣កុំ ជាប់ជាប្រចាំផងដែរ៕

By pcs

Leave a Reply

Your email address will not be published.

You missed