(ឧត្តរមានជ័យ)៖នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានអញ្ជើញជាអធិបតីក្ម្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆមាសទី១ និង ផ្សព្វផ្សាយទិសដៅការងារបន្ត ឆមាសទី២ ឆ្នាំ២០២២ របស់កងពលតូចថ្មើរជើងលេខ៤២ ។

ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ បានមានប្រសាសន៍ថា៖ ចំពោះលទ្ធផលដែលទទួលបានផ្លែផ្កាល្អប្រសើរ និងជោគជ័យគួជាទីមោទនៈសម្រាប់ឆមាសទី១ ឆ្នាំ២០២២ កន្លងមកនេះរបស់កងពលតូចថ្មើរជើងលេខ៤២ គឺកើតចេញពីការយកចិត្តទុកដាក់ ការចូលរួមចំណែកខិតខំប្រឹងប្រែងរបស់អស់លោក មេបញ្ជាការ មេបញ្ជាការរង នាយទាហាន​ នាយទាហានរង​ និងពលហានទាំងអស់គ្រប់កងឯកភាពចំណុះ​កន្លងមកបានខិតខំ​ប្រឹងប្រែងអនុវត្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន មានជាអាទ៍ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពក្នុងភូមិសាស្ត្រទទួលខុសត្រូវ ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល និងការងារចុះជួយប្រជាពលរដ្ឋ។ ក្នុងដំណាក់កាលការរាតត្បាតជំងឺកូវីដ-១៩ កម្លាំងកងទ័ពរបស់ កងពលតូចថ្មើរជើងលេខ៤២ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ ដោយបានអនុវត្តតាមបទបញ្ជា តាមសេចក្តីណែនាំរបស់កងទ័ពជើងគោក យោធភូមិភាគទី៤ ធ្វើឱ្យកងទ័ពកាន់តែមានកិត្យានុភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ជាក់ស្តែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូន​ បងប្អូនយោធិន​ គ្រួសារទ័ព​ អតីតយុទ្ធជន​ និងប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អប្រសើរ និងការទទួលខុសត្រូវខ្ពស់​ ។

ក្នុងនោះ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ ក៏បានចែកជូនប័ណ្ណសរសើរ និង លិខិតសរសើរ ដល់បុគ្គដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ ។

ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ បានផ្តាំផ្ញើការងារកសាង ការពង្រឹងអង្គភាពឱ្យរឹងមាំលើគ្រប់វិស័យរបស់កងពលតូចថ្មើរជើងលេខ៤២ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន គ្រប់កងឯកភាពចំណុះឲ្យបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការងារសន្តិសុខ បន្តលើការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ពង្រឹងប្រៀបការពារជាតិ ជម្រុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះបន្លែ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធនានារបស់កងពលតូចថ្មើរជើងលេខ៤២ ការបង្កើនធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ប្រកបដោយសុខមាលភាព ត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងតាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីចុះជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយកត្តាមនុស្ស និងធម្មជាតិជាហថាហេតុ ៕

https://t.me/royalcambodianarmy

By pcs

Leave a Reply

Your email address will not be published.