(បាត់ដំបង) ៖ ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំពីធីផ្សព្វផ្សាយផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្រ្ត ឆ្នាំ២០២២ ក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ ។

ឧត្តមសេនីយ៍ត្រី គុជ នាង មានប្រសាសន៍លើកឡើងថា បើគ្មានការអប់រំនយោបាយចិត្តសាស្រ្ត និងគ្មានព័ត៌មាននោះទេមិនអាចសម្រេចកិច្ចការអ្វីបានសម្រេចឡើយ។ ដូចនេះការងារអប់រំនយោបាយចិត្តសាស្ត្រ គឺជាកិច្ចការដ៏មានសារៈសំខាន់ ក្នុងការក្ដាប់ជាប់យុទ្ធសាស្ត្រនៃការងារសតិអារម្មណ៍របស់កងទ័ព និងទាមទារឲ្យមេបញ្ជាការគ្រប់ថ្នាក់ គ្រប់កងឯកភាពចំណុះទាំងអស់ ត្រូវបន្តជំរុញការអប់រំសតិអារម្មណ៍ឲ្យបានជាប់ជានិច្ច ត្រូវយល់ឱ្យបានច្បាស់ថា សំនូមពរសំខាន់បំផុតនៃការងារសតិអារម្មណ៍ ក្នុងចំពោះមុខ គឺជាកិច្ចការសំខាន់ និងត្រូវរួមគ្នាអនុវត្តឲ្យបានជោគជ័យ។ ឧត្តមសេនីយ៍ត្រី គុជ នាង បាបបន្តទៀតថា ដើម្បីសម្រេចភារកិច្ចទទួលបានជោគជ័យថ្មីៗ ថែមទៀតនាពេលខាងមុខ យើងទាំងអស់គ្នា ខិតខំពង្រឹង ពង្រីកស្នាដៃ ដោយបន្តពង្រឹងកិច្ចការពារអធិបតេយ្យភាពជាតិ ពង្រឹងទីតាំងឈរជើងកសាងប្រព័ន្ធការពាររឹងមាំ ប្រព័ន្ធបញ្ជា ប្រព័ន្ធគាំទ្រ ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចការពារជាតិ។

ត្រូវបន្តអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ឲ្យស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក ជាកម្លាំងដែលមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ គោរពស្រឡាញ់ប្រជាជន មានឆន្ទៈប្រយុទ្ធប្ដូរផ្ដាច់ការពារសន្តិភាព និងការពាររាល់សមទ្ធិផល នៃសង្គមជាតិបានរឹងមាំ។ បន្តអភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាពមេបញ្ជាការគ្រប់ថ្នាក់ គ្រូបង្គោលអប់រំចិត្តសាស្ត្រ កសាងជួរនាយទាហានវ័យក្មេងបន្តវេន និងពង្រឹងខ្សែរយៈចាត់តាំងក្នុងជួរកងទ័ព។ បន្តពង្រឹងខ្សែរយៈជំនាញអប់រំចិត្តសាស្ត្រ និងព័ត៌មាន យកចិត្តទុកដាក់ការងារគោលនយោបាយ ក្នុងអង្គភាពចំពោះកងទ័ព និងគ្រួសារឲ្យបានល្អ និងជំរុញការលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed