(ប៉ៃលិន​)៖ ថ្ងៃទី​១៦​ ខែសីហា​ ឆ្នាំ២០២២​ ឧត្តមសេនីយ៍​ត្រី​ កែម​ អនុជ​ មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន​ បានមានប្រសាសន៍ដាស់ទឿន ក្រើនរំលឹក ដល់នាយទាហាន​នាយទាហានរង ​និង ពលទាហាន​ ត្រូវបន្តអនុត្តន៍​ ការងារតាមតួនាទី ភារកិច្ច តាមផែនការ​ និង​ គោរពតាម​បទបញ្ជារបស់ថ្នាក់លើ បានប្រគល់ជូន​ បេីមានកន្លែងណា​ស្ទះត្រូវរាយការណ៍​សុំយោបល់មកថ្នាក់លេីជាបន្ទាន់​ ។​
ឧត្តមសេនីយ៍​ត្រី​ មេបញ្ជាការ​ បានបន្ត​ទៀតថា​ កងទ័ពត្រូវគោរព​ វិន័យ​ ពិសេស​បទវិន័យទូទៅ​នៃកងយោធពលខេមរភមិន្ទ​ ឱ្របានខ្ជាប់ខ្ជួន​ ជាប់ជាប្រចាំ​ ក្នុងការបំពេញ​បេសកម្ម​ និងការអនុវត្តន៍ភារកិច្ចប្រចាំថ្ងៃ​ ។​ ចំពោះ​អង្គភាព​ ជួរមុ​ខ​ ឈរជេីងតាមខ្សែបន្ទាត់ព្រំដែន​ ត្រូវ​យកចិត្តទុកដាក់​ ជំនន់ទឹកភ្លៀង​ឱ្យបាន​ជាប់ជាប្រចាំ​ព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះ​ មានភ្លៀងធ្លាក់ជោគជាំច្រេីន​កន្លែង​ ពិសេស​នៅតំបន់ភ្នំ​ និង​ ត្រូវដេីរល្បាតត្រួតពិនិត្យ​ ឯករាជ​ ឬ​ ដេីរល្បាតសហការ ពិនិត្យមើលសភាពការណ៍​ សន្តិសុខ​ បទល្មើស​ផ្សេងៗ​ ដែល​កើត​មាន​ឡើង​ក្នុង​ភូមិ​សាស្ត្រ​ឈរជេីង​ ទទួលខុសត្រូវ​ តាមបន្ទាត់ព្រំដែនកម្ពុជា​- ថៃ​ ពេលមានសភាពការណ៍កេីតឡេីង​ គ្រប់​សកម្មភាព​ខាង​លើ​ សូម​ទំនាក់ទំនង​ រាយការណ៍​មកថ្នាក់លេី​ ដេីម្បីធ្វេីផែនការទប់ស្កាត់​ និង​ដោះស្រាយ​បាន​ទាន់ពេលវេលា​ ។
និងសូមប្រុងប្រយត័្ន​ សត្វខាំឬទិច​ និង​អនុវត្ត​ វិធានការ​៣កុំ​ ៣ការពារ​ ឱ្យបានខ្ជប់ខ្ជួ​ន​ ដេីម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ និងខកខាននៃការអនុវត្តន៍ការងារ​ ៕

By pcs

Leave a Reply

Your email address will not be published.