(បន្ទាយមានជ័យ) ៖ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក មាន ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានអញ្ជើញ ត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ដោះស្រាយយថាហេតុផ្សេងៗ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ។

លោក មេបញ្ជាការរង នាយសេនាធិការ បានបញ្ជាក់ថា តួនាទីភារកិច្ច របស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ ដោះស្រាយយថាហេតុ ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារ សន្តិសុខសណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ តាមសំណូមពរអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ បានថ្លែងអំណរគុណដល់នាយ-ពលទាហានទាំងអស់ ដែលបានបំពេញនូវតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ជាចុងក្រោយលោក មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ក៏បានផ្ដាំផ្ញេីរដល់កងកម្លាំងទាំងអស់ ត្រូវតែបន្តនូវការ យកចិត្តទុក្ខដាក់ ការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ <<៣ការពារ និង ៣កុំ>> ទោះបីក្នុងកាលៈទេសៈ ប្រទេសយើងមានការឆ្លងជំងឺនេះទាបហើយក៏ដោយ ៕

By pcs

Leave a Reply

Your email address will not be published.