ខេត្តពោធិ៍សាត់៖ ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងនូវការកោតសរសើរជាខ្លាំងចំពោះយោធិន អង្គភាពកងពលតូចអន្តរាគមន៏លេខ១៤ កងទ័ពជើងគោក បានខិតខំពុះពារការលំបាកគ្រប់យ៉ាង រួមគ្នាអនុវត្តន៍ តាមបទបញ្ជា របស់រាជរដ្ឋាភិបាល ក្រសួងការពាជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក សំរេចជោគជ័យគួរជាទីមោទនៈ ។

នេះជាប្រសាសន៏លើកឡើងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារយោធាបន្តឆ្នាំ២០២៣ របស់កងពលតូចអន្តរាគមន៏លេខ១៤ កងទ័ពជើងគោក នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅកងពលតូចអន្តរាគមន៏លេខ១៤ កងទ័ពជើងគោក ។

ឧត្តមសេនីយ៍ទោ គឹម សេងងន នាយសេនាធិការរង មេបញ្ជាការកងពលតូចអន្តរាគមន៏លេខ១៤ កងទ័ពជើងគោក បានគូសបញ្ជាក់ពីសកម្មភាពការងារដែលគ្រប់កងឯកភាពចំណុះកងពល សំរេចបាន ប្រកបដោយជោគជ័យរយៈពេលមួយឆ្នាំកន្លងមកអាស្រ័យដោយការអនុវត្តន៏បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ធ បញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងការបំពេញតួនាទី ភារកិច្ចក្នុងនាមជាកម្លាំង
បង្អែកដ៏រឹងមាំ ក្នុងកិច្ចការ ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ និងដាក់ចេញទិសដៅអនុវត្តន៏បន្ត
សំរាប់ឆ្នាំ២០២៣ របស់កងពលប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានថ្លែងនូវការកោតសរសើរជាខ្លាំងចំពោះយោធិនក្នុងកងពលតូចអន្តរាគមន៍លេខ១៤ ទាំងមូលដែលបានខិតខំពុះពារការលំបាក គ្រោះថ្នាក់ និងឧបស័គ្គនានា រួមគ្នាអនុវត្តន៍ តាមបទបញ្ជា និងស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្រសួងការពាជាតិ អគ្គមេបញ្ជាការ និង មេបញ្ជាការកងទ័ពជើងគោក រហូតសំរេចជោគជ័យធំៗ ជាច្រើន គួរជាទីមោទកភាព។

ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានណែនាំឲ្យបណ្តាអង្គភាពត្រូវ យកចិត្តទុកដាក់ការពារសន្តិសុខ សុវត្តិភាព តាមបណ្តាទីតាំងក្នុងភូមិសាស្ត្រដែលកងពលទទួលខុសត្រូវ ។ ត្រៀមកំលាំងការពារទីតាំងឲ្យបានរឹងមាំ ពង្រឹងវិន័យ សណ្តាប់ធ្នាប់ក្នុងជួរកងទ័ពឲ្យបានម៉ឺងម៉ាត់ ចាត់តាំងកម្លាំងប្រចាំការ ប្រចាំបញ្ជា ២៤ម៉ោងលើ ២៤ម៉ោង ។ បន្តសកម្មភាពហ្វឹកហ្វឺនដល់កងទ័ព អប់រំចិត្តសាស្ត្រជាប់ជាប្រចាំ ។ គ្រប់គ្រងកម្លាំងអាវុធ គ្រាប់ រថយន្ត គ្រឿងចក្រ និងសំភារបំពាក់ឲ្យបានល្អប្រសើរ ។ ចាត់តាំងកម្លាំងល្បាតត្រួតពិនិត្យបណ្តាឃ្លាំង អាវុធ និង សំភារៈ ឲ្យបានម៉ឺងម៉ាត់ ។ ត្រៀមកំលាំងសហការជាមួយអាជ្ញាធរដែនដី ការពារសន្តិសុខ សុវត្តិភាពបំរើឲ្យ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងប្រព្រឺត្តទៅនាពេលខាងមុខនេះ ។ ឯកឧត្តមក៏បានក្រើនរំលឹកផងដែរ សូមឲ្យបងប្អូនយើងបន្តអនុវត្តន៍ វិធានការ ៣ ការពារ ៣កុំ របស់ក្រសួងសុខាភិបាល ដើម្បីការពារសុខភាព ជៀសផុតពីជំងឺកូវីដ -១៩ ៕

By pcs

Leave a Reply

Your email address will not be published.