
ខេត្តរតនគិរី៖ សម្ភារៈប្រើប្រាស់រួមមាន៖ ម៉ូតូ២២គ្រឿង កុំព្យុទ័រយួរដៃ ០២គ្រឿង Side and Projector ១គ្រឿង វិទ្យុទាក់ដៃ ០៧គ្រឿង និងម៉ាស៊ីន GPS ២៧គ្រឿង ជាអំណោយឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងរតនគិរី យោធភូមិភាគទី១ តាមរយៈក្រុមការងារ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី ។
មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងរតនគិរី ទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ជូនដល់តំបន់ប្រតិបត្ដិការសឹករងរតនគិរី ។ ប្តេជ្ញាខិតខំបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ ទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ៕



